ការណែនាំនូវភ្លើងបំភ្លឺដែលមានសញ្ញាណសេនស័រដល់ឧស្សាហកម្មសំណង់កម្ពុជា

លោក Thierry Lai នាយកក្រុមហ៊ុន Octopus Asia Pacific (Cambodia) អ្នកចែកចាយផលិតផល Legrand កម្ពុជា

Legrand គឺជាក្រុមហ៊ុនដែលមានឯកទេសខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធអគ្គីសនី និងសំណង់ឌីជីថល នៅក្នុងសកលលោកដែលក្នុងនោះរួមមាន ការរចនា និងការផលិតនូវឧបករណ៍ចាប់សញ្ញាភ្លើងបំភ្លឺជាច្រើនប្រភេទ។ លោក Thierry Lai ដែលមានបទពិសោធន៍ក្នុងវិស័យអេឡិចត្រូនិចជាង ២២ឆ្នាំ ហើយជានាយកគ្រប់គ្រងក្រុមហ៊ុន Octopus Asia Pacific (Cambodia) Ltd. និងជាអ្នកចែកចាយផលិតផលរបស់ Legrand នៅកម្ពុជា នឹងផ្តល់នូវការពន្យល់លម្អិតបន្ថែមអំពីឧបករណ៍ចាប់សញ្ញាផ្សេងៗដូចខាងក្រោម។

តើលោកអាចបង្ហាញពីការណែនាំពីឧបករណ៍ចាប់សញ្ញារបស់ Legrand បានទេ?
នៅក្នុងប្រទេសកម្ពុជា ពេលនិយាយពី Legrand មនុស្សជាច្រើនគិតដល់តែកុងតាក់ ព្រីភ្លើង ឌុយភ្លើង ខ្សែភ្លើង និងប្រដាប់ផ្តាច់ចរន្តអគ្គិសនីប៉ុណ្ណោះ។ ប៉ុន្តែតាមការពិតទៅ យើងមានផលិតផលជាច្រើនទៀតរួមទាំងឧបករណ៍ចាប់សញ្ញា សម្រាប់បំពេញតម្រូវការផ្សេងៗ និងស្របទៅតាមរចនាសម្ព័ន្ធសំណង់របស់អតិថិជន។ ឧបករណ៍ចាប់សញ្ញាដែលនិយមប្រើជាទូទៅនោះគឺ ឧបករណ៍ដែលទុកចោលដើម្បីចាប់សញ្ញាចលនា និងវត្តមានរបស់មនុស្ស ដើម្បីបើកភ្លើងបំភ្លឺ។

តើឧបករណ៍ចាប់សញ្ញានេះមានគុណសម្បត្តិអ្វីខ្លះ?

ឧបករណ៍ចាប់សញ្ញានេះមានគុណសម្បត្តិជាច្រើន គុណសម្បត្តិចម្បងនោះគឺការជួយសន្សំសំចៃថាមពល។ ការសិក្សាបានបង្ហាញថា ថាមពលអគ្គិសនីដែលប្រើសម្រាប់ភ្លើងបំភ្លឺគឺស្មើនឹង ៣០% នៃថាមពលអគ្គិសនីដែលប្រើប្រាស់សរុបនៅក្នុងការិយាល័យ ស្មើនឹង ៥០% នៅសាលារៀន និង ៣៥% នៅហាងលក់រាយ។ ឧបករណ៍ចាប់សញ្ញា Legrand អាចជួយសន្សំសំចៃថាមពលបានរហូតដល់ ៩០% បើប្រៀបធៀបទៅនឹងភ្លើងបំភ្លឺទូទៅ។

តើកន្លែងណាខ្លះដែលលោកចង់ណែនាំឲ្យដាក់ឧបករណ៍ចាប់សញ្ញានេះ?

ចំណុចនេះអាស្រ័យលើតម្រូវការរបស់អតិថិជន។ Legrand មានឧបករណ៍ចាប់សញ្ញាប្រភេទផ្សេងៗ ដែលសមស្របសម្រាប់ការដំឡើងនៅទីកន្លែងនានា។ តែយ៉ាងណា កន្លែងទូទៅដែលគេដាក់បំពាក់ឧបករណ៍នេះ គឺបង្គន់ ច្រកផ្លូវដើរ បន្ទប់សន្និសីទ កន្លែងទទួលភ្ញៀវក្នុងសណ្ឋាគារ ជណ្តើរដើរ និងជណ្តើរយោង ជាដើម។ លើសពីនេះទៀត Legrand ក៏រចនា និងផលិតនូវផលិតផលគ្រប់គ្រងពន្លឺជាច្រើនប្រភេទដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធិភាព និងផាសុខភាពតាមរយៈការផ្តល់នូវកម្រិតពន្លឺដែលត្រឹមត្រូវដោយស្វ័យប្រវត្តិ។ ឧទាហរណ៍ សូម្បីតែនៅក្នុងកន្លែងការងារដែលបើកចំហក៏មានប្រើឧបករណ៍ចាប់សញ្ញារបស់ Legrand ផងដែរ ពោលគឺដរាបណាមានមនុស្សនៅក្នុងទីកន្លែងនោះ ភ្លើងនឹងនៅបន្តភ្លឺ។ ឧបករណ៍ចាប់សញ្ញារបស់ Legrand ទាំងអស់ក៏មានបំពាក់នូវ Photocell ដែលអាចប្តូរ ឬបន្ថយពន្លឺភ្លើងដោយស្វ័យប្រវត្តិ អាស្រ័យលើវត្តមានរបស់មនុស្ស និងកម្រិតពន្លឺថ្ងៃ។

តើនៅកម្ពុជា ទីផ្សារសម្រាប់ឧបករណ៍ចាប់សញ្ញានេះមានអ្វីខ្លះ?

យើងបាននាំចូលនូវឧបករណ៍ចាប់សញ្ញា Legrand នៅឆ្នាំ២០១៥ ហើយទីផ្សារនៅមិនទាន់រឹងមាំនៅឡើយទេនាពេលនោះ។ តែយ៉ាងណា យើងបានកត់សម្គាល់ឃើញថា បច្ចុប្បន្នអគារកាន់តែច្រើនឡើងៗធ្វើការសន្សំសំចៃថាមពល ព្រោះថាតម្លៃអគ្គីសនីគឺខ្ពស់ណាស់នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីដើមឆ្នាំ ២០១៨ មក យើងបានផ្គត់ផ្គង់ឧបករណ៍នេះនៅក្នុងខុនដូ និងអគារការិយាល័យមួយចំនួនតូច។

ក្នុងនាមជាអ្នកចែកចាយរបស់ Legrand តើលោកផ្តល់សេវាកម្មផ្សេងទៀត ឬការសិក្សាស្រាវជ្រាវពីតម្រូវការបន្ថែមទៀតដែរឬទេ?

ក្រៅពីក្រុមលក់របស់យើងដែលមានវត្តមាននៅទីនេះដើម្បីណែនាំបង្ហាញពីឧបករណ៍ចាប់សញ្ញានេះដល់ហាងលក់គ្រឿងអគ្គិសនី យើងក៏មានក្រុមវិស្វកម្ម ដែលជាធម្មតាស្ថិតនៅកន្លែងអ្នកម៉ៅការ M&E ដើម្បីធ្វើការសិក្សាស្រាវជ្រាវបន្ថែម និងផ្តល់ដំបូន្មានអំពីប្រភេទឧបករណ៍ចាប់សញ្ញាដែលត្រូវការសម្រាប់កន្លែងគេនោះ។ សេវាកម្មនេះគឺផ្តល់ជូនដោយឥតគិតថ្លៃ ប្រសិនបើពួកគេទិញឧបករណ៍ចាប់សញ្ញា Legrand ។ ម៉្យាងទៀត យើងក៏ផ្តល់ជូននូវសេវាកម្មដំឡើង ដែលមានតម្លៃសមរម្យបំផុតផងដែរ។

- Video Advertisement -