ការពង្រីកផ្លូវរត់យន្តហោះនៅអាកាសយានដ្ឋានសីហនុគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០

ការស្ថាបនាពង្រីងផ្លូវរត់យន្តហោះពីប្រវែង ២ ៥០០ ម៉ែត្រ ទៅ ៣ ៣០០ ម៉ែត្រ នៅអាកាសយានដ្ឋានអន្តរជាតិសីហនុ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខនេះ ខណៈកំណើនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានជាប់មាត់សមុទ្រ កំពុងមានកំណើនខ្ពស់ជាបន្តបន្ទាប់។

លោក ខែក នរិនដា នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនទទួលបានសិទ្ធសម្បទានគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា បានឲ្យដឹងថា ការពង្រីកផ្លូវរត់ទៅជា ៣ ៣០០ ម៉ែត្រ នេះនឹងអនុញ្ញាតឲ្យយន្តហោះខ្នាតធំចុះចត និងហោះចេញបានងាយស្រូលជាងមុន។

លោកបន្ថែមថា មកទល់ពេលនេះការងារសាងសង់ស្ថានីយ៍អ្នកដំណើរ ប្រភេទ VIP ត្រូវបានចាប់ផ្តើមបើកការដ្ឋាន ទន្ទឹមគ្នានេះ នឹងចាប់ផ្តើមសាងសង់ស្ថានីយ៍អ្នកដំណើរបណ្តោះអាសន្ន ជំនួសឲ្យស្ថានីយ៍អ្នកដំណើរបច្ចុប្បន្នដែលមានទំហំតូច។

ការពង្រីកផ្លូវរត់ ពី ២ ៥០០ ម៉ែត្រ ទៅ ៣ ៣០០ ម៉ែត្រ បានចាប់ផ្តើម កាលពីដើមឆ្នាំ ២០១៩ ដែលគម្រោងនេះ ស្ថិតនៅក្នុងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលមានទំហំវិនិយោគប្រមាណ ២១លានដុល្លាររបស់ក្រុមហ៊ុន រួមមានការសាងសង់ស្ថានីយ៍អ្នកដំណើរថ្មី ដើម្បីឆ្លើយតបនឹងកំណើនជាបន្តបន្ទាប់ នៃអ្នកដំណើរតាមផ្លូវអាកាសនៅខេត្តព្រះសីហនុ។

របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Cambodia Airports បង្ហាញថា អាកាសយានដ្ឋានអន្តរជាតិ ព្រះសីហនុ មានកំណើនអ្នកដំណើរ ១៥៨ ភាគរយ ក្នុងឆ្នាំ២០១៩ ស្មើអ្នកដំណើរសរុប ១,៦ លាន នាក់។

គួរបញ្ជាក់ផងថា អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានដំណើរឆ្លងកាត់ប្រមាណ ចំនួន១១.៦លាននាក់ ក្នុងកំណើន ១០.២ ភាគរយ៕

រូបថតដោយ Jun deCix

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]