ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ពហុកីឡាដ្ឋានជាតិមរតកតេជោ
ការសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោដែលនឹងចំណាយទឹកប្រាក់អស់រាប់លានដុល្លារក្រោមជំនួយរបស់ចិន គ្រោងនឹងបញ្ចប់មុនឆ្នាំ២០២០ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានចិន Xinhua Net។
បើតាមកិច្ចសម្ភាសជាមួយលោក GuoLiangliang ដែលជាវិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុនChina State Construction Engineering Corporation(CSCEC) បានអោយដឹងថាការសាងសង់កំពុងតែដំណើរការយ៉ាងឆាប់រហ័ស ដោយគ្រឹះសំណង់សំខាន់ៗមួយចំនួនធំត្រូវបានតំឡើងដូចជា ឡានស្ទូចធំៗដែលមានសមត្ថភាពស្ទូចសម្ភារះនិងគ្រោងដែកបានរហូតដល់១៨០តោន។
លោក GuoLiangliang បានអោយដឹងថែមទៀតថា “ដោយសារបច្ចេកវិទ្យាទំនើបក៏ដូចជាឧបករណ៍ថ្មីៗ ព្រមទាំងការខិតខំប្រឹងប្រែងពីសំណាក់ស្ថាបត្យករកម្ពុជានិងចិនបានជំរុញឱ្យគម្រោងមួយនេះអាចបញ្ចប់មុនកាលកំណត់។
គួរបញ្ជាក់ផងដែរថា ពហុកីឡាដ្ឋានជាតិមរតកតេជោនេះមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៏ទំហំជាង ១០៦៧ហិកតារបស់លោកឧកញ៉ាលីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលសាងសង់ឡើងក្រោមថវិកាប្រមាណ១៧០លានដុល្លារ។ គម្រោងនេះបានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៧ កន្លងមកនេះ ហើយគ្រោងបញ្ចប់ការសាង់សង់នាឆ្នាំ២០២០មុនការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២នៅឆ្នាំ២០២៣។
ពហុកីឡាដ្ឋានដ៍ធំមួយនេះមានកម្ពស់៣៥ម៉ែត្រ រចនារូបរាងជាកប៉ាល់មានក្បាលពីរដែលមានកំពស់ ៩៩ម៉ែត្រ និងព័ទ្ធជុំវិញដោយគូបែបសម័យអង្គរហើយតុបតែងជាមួយផ្ការំដួលដែលជានិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ ពហុកីឡាដ្ឋានមួយនេះគឺជានិមិត្តរូបមិត្តភាពយូរអង្វែងរបស់កម្ពុជានិងចិន។

ការដ្ឋានសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោថតកាលពីថ្ងៃទី ៨ មិថុនា ប្រភព: Xinhua Net


