ការស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ២០% ហើយ

ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន២០% និងគ្រោងបញ្ចប់ការសាងសង់មុនកាលកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់។

ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដើម្បីស្វែងយល់ និងរកដំណោះស្រាយ នូវរាល់បញ្ហានានាដែលជួបប្រទះខណៈពេលកំពុងសាងសង់។

ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តគម្រោងសាងសង់បានឆាប់រហ័សជាងការរំពឹងទុក ហើយគម្រោងសាងសង់ផ្លូវដ៏ធំមួយខ្សែនេះ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ។

កឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ “គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធបានសហការគ្នាយ៉ាងរឹងមាំក្នុងការពន្លឿនការសាងសង់នេះ។ ជាក់ស្ដែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសិក្សា និងដោះស្រាយបញ្ហាប៉ះពាល់បាន ៧០% និងគ្រោងបញ្ចប់ការដោះស្រាយបញ្ហាប៉ះពាល់នេះនៅខែ ឧសភា ឆ្នាំ ២០២០ ខាងមុខនេះ”។

ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជានេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ នឹងត្រូវសាងសង់ជា ៤គន្លង និងមានប្រវែង ១៩០ គីឡូម៉ែត្រ ដែលត្រូវសាងសង់ដោយតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយធ្វើដំណើរឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥ ។ (អានបន្ថែម)

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]