ការិយាល័យ Seara នៅភ្នំពេញកំពុងរចនានិងបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការកម្សាន្តនៅ�
ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នបានបង្កើតនូវតម្រូវការខ្ពស់ក្នុងវិស័យដែលពាក់ព័ន្ធផ្សេងទៀតជាច្រើន ហើយក្នុងចំណោមនោះក៏មានការគាំទ្រវិស្វកម្មខាងផ្នែកកីឡាផងដែរ។
ក្រុមហ៊ុន Seara ជំនាញក្នុងការធ្វើផែនការ ការផ្គត់ផ្គង់ និងការដំឡើងកន្លែងនិងបរិក្ខារសម្រាប់កីឡា ការកម្សាន្ត និងការហាត់ប្រាណដែលមានលក្ខណៈស្តង់ដារអន្តរជាតិ ដល់រីសត ខុនដូប្រណីត សាលារៀនអន្តរជាតិ និងមជ្ឈមណ្ឌលហាត់ប្រាណនៅទូទាំងតំបន់។ ចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៩១ ចេញពីការិយាល័យធំបាងកក បច្ចុប្បន្ននេះ Seara មានការិយាល័យចំនួន៩ នៅក្នុងប្រទេសចំនួន៧ នៅតំបន់ឥណ្ឌូចិន និងអាស៊ីខាងត្បូង។
ក្នុងចំណោមការិយាល័យទាំងនោះ ការិយាល័យនៅភ្នំពេញត្រូវបានបង្កើតឡើងនៅក្នុងពាក់កណ្តាលឆ្នាំ ២០១៣ ក្នុងគោលបំណងផ្តល់ជូនអតិថិជននូវសេវាកម្មទាំងអស់របស់ខ្លួន ជាពិសេសផ្នែកឧបករណ៍ហាត់ប្រាណ ការជួសជុល និងការថែទាំបង្ការតាមរយៈកិច្ចសន្យាសេវាកម្មប្រចាំឆ្នាំរបស់ខ្លួន។ ការគាំទ្រផ្នែកបច្ចេកទេស និងសេវាកម្មថែទាំជួសជុល ក៏មានផងដែរសម្រាប់ទីលានកីឡាតីននីស ទីលានសម្រាប់កីឡាជាច្រើនទាំងខាងក្នុងអគារនិងនៅទីវាល ការដាក់ស្មៅសិប្បនិម្មិតបៃតងនៅទីលាន និងគម្រោងកម្រាលកន្លែងហាត់ប្រាណ។

នៅពីក្រោយឧស្សាហកម្មបដិសណ្ឋារកិច្ច និងបរិក្ខារសម្រាប់ការកម្សាន្តនិងការហាត់ប្រាណ គឺជាទ្រព្យធនមួយយ៉ាងសំខាន់ និងជាអ្វីដែលត្រូវបង្កើតឡើងដើម្បីឲ្យភ្ញៀវនិងបុគ្គលិកពេញចិត្តនឹងការសម្រាកលំហែកាយនិងការបំពេញការងារ។ អចលនទ្រព្យល្បីៗចាំបាច់ត្រូវមានបំពាក់សម្ភារកីឡាស្តង់ដារអន្តរជាតិដែលមានការទទួលស្គាល់របស់ស្ថាប័នអត្តពលិកជាក់លាក់ណាមួយ។ Seara មានម៉ាកអត្តពលិកលំដាប់ថ្នាក់ពិភពលោកល្បីៗដូចជា Plexipave, ACT Global, Prestige, Tinsue ជាមួយនិងបច្ចេកវិទ្យាផលិតនិងបច្ចេកទេសនៃការដំឡើងយ៉ាងទំនើប។
លក្ខណៈពិសេសនៃបច្ចេកវិទ្យាដែលបំពាក់សម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច ផ្នែកមួយដែលមានការផ្លាស់ប្តូរយ៉ាងលឿននោះគឺកម្រាលកន្លែងហាត់ប្រាណធ្វើពីជ័រ។ ជាការឆ្លើយតប ក្រុមហ៊ុន Seara បានណែនាំនូវការប្រើប្រាស់បច្ចេកទេសផលិតសន្លឹកសំប៉ែតមកពី Rephouse ជាមួយនិងជ័រ EPDM ដែលមានពណ៌លាយថ្មីៗ ឬពណ៌ដែលមានប្រើស្រាប់សម្រាប់ទីផ្សារកម្ពុជា។ ផលិតផលនេះត្រូវបានអះអាងថាមើលទៅស្រស់ស្អាត និងបំពាក់បានស្អាតល្អជាងកម្រាលជ័រ SBR ចាស់។ ការរចនាថ្មីនេះគឺស្ទើរតែគ្មានស្នាមថ្នេរភ្ជាប់ ងាយស្រួលក្នុងការដំឡើង អាចធ្វើការរចនាបានច្រើនយ៉ាង និងអាចសំអាតដោយងាយស្រួល។

បន្ថែមលើនេះ Seara ជាអ្នកចែកចាយផ្តាច់មុខនូវសម្ភារហាត់ប្រាណម៉ាកល្បីៗឈានមុខដូចជា Life Fitness, Hammer Strength, Escape Fitness, Octane Fitness, Balanced Body, Sci-Fit និងម៉ាកផ្សេងៗទៀត។ Seara ក៏ស្តុកទុកផងដែរនូវគ្រឿងបន្លាស់នៃផលិតផលដែលបានលក់។ អ្នកបច្ចេកទេសទាំងអស់ត្រូវបានបណ្តុះបណ្តាលជំនាញជួសជុល និងថែទាំយ៉ាងត្រឹមត្រូវនូវផលិតផលដែលខ្លួនបានលក់។
ម៉ាក Life Fitness គឺជាឧបករណ៍ហាត់ប្រាណធំជាងគេនៅក្នុងពិភពលោក។ សារជីវកម្ម Brunswick Corporation គឺជាម្ចាសក្រុមហ៊ុន ដែលក្នុងចំណោមម៉ាកល្បីៗ រួមមាន Brunswick Billiards និងបាននឹងកំពុងផលិតតុបុកប៊ីយ៉ាម៉ាក Brunswick តាំងពីឆ្នាំ ១៨៤៥។ តុបុកប៊ីយ៉ាម៉ាក Brunswick គឺត្រូវបានប្រើជាជំនួសជាមួយបច្ចេកវិទ្យាយ៉ាងសុក្រឹត និងជាមួយគុណភាពទឹកដៃនៃបង្គុំសង្ហារឹម។
ក្រុមហ៊ុន Seara ក៏ជាអ្នកចែកចាយ Brunswick Pool tables, cue racks, shuffleboards, foosball, air hockey, table tennis ព្រមទាំងឧបករណ៍បន្ទាប់បន្សំ និងគ្រឿងសង្ហារឹមមានគុណភាពផងដែរ។
ផលិតផលទាំងនេះមានសម្រាប់អតិថិនរបស់ Seara ទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយដឹកជញ្ជូនដោយផ្ទាល់ពីមជ្ឈមណ្ឌលចែកចាយតំបន់របស់ Seara នៅទីក្រុងបាងកក។ Seara គឺជាទំនុកចិត្តរបស់អ្នករៀបចំគ្រោង អ្នកផ្គត់ផ្គង់ និងអ្នកដំឡើងសម្រាប់ឧបករណ៍កម្សាន្ត និងកីឡាដែលតែងតែផ្តល់ការបំពេញចិត្តអតិថិជនយ៉ាងល្អបំផុត។

- Video Advertisement -