ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមក្នុងខែវិច្ឆិកា ខណៈការសាងសង់មិនទាន់អាចកំណត់បាននៅឡើយទេ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ។
ការបញ្ជាក់នេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងស្តីពីគម្រោងស្ថាបនាផ្លូវក្រុងក្នុងខេត្តព្រះសីហនុបានធ្វើឡើង និងបញ្ចប់កាលពីថ្ងៃទី ០១ ខែ តុលា កន្លងទៅនេះ នៅឯទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
លោក ឃាង ភារម្យ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំតាមសារអេឡិចត្រូនិចតេឡេក្រាមថា៖ «គម្រោងនៃការស្ថាបនាផ្លូវនៅក្នុងខេត្តព្រះសីហនុដែលមានទឹកប្រាក់១០០លានដុល្លារ គ្រោងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទទួលការស្ថាបនានៅដើមខែវិច្ឆិកា»។
ចំណែកឯកាលបរិច្ឆេទនៃការចាប់ផ្តើមសាងសង់វិញ លោក ឃាង ភារម្យ បញ្ជាក់ថា នឹងត្រូវកំណត់នៅពេលចុះកិច្ចសន្យា ហើយគម្រោងទាំងអស់នេះ គឺត្រូវដាក់ឆ្លងទៅថ្នាក់ដឹកនាំកំពូលបន្តទៀត។
នៅពេលសួរថាតើការសាងសង់នឹងត្រូវប្រើរយៈពេលប៉ុន្មាន លោក ឃាង ភារម្យ បញ្ជាក់ថា៖ «តាមខ្លឹមសារនៃកិច្ចប្រជុំ គឺប្រើរយៈពេល៨ខែ ហើយវាអាចប្រែប្រួលលើសហ្នឹង ខ្លះទៀតទៅតាមស្ថានភាពអាកាសធាតុនៅក្នុងខេត្តព្រះសីហនុហ្នឹងដែរ»។
យោងតាមសេចក្តីសម្រេចស្តីពីការបញ្ចេញកញ្ចប់ថវិកាសម្រាប់គម្រោងកសាងផ្លូវទាំងនេះ បានបញ្ជាក់ថា ការស្ថាបនាផ្លូវនេះ គឺនឹងផ្តោតលើវិធានការបច្ចេកទេស ដូចជា គុណភាពសំណង់ ទំហំផ្លូវ ការបំពាក់ខ្សែកាប បណ្តាញទូរគមនាគមន៍ បំពង់ទឹកស្អាត និងប្រព័ន្ធទឹកកង្វក់និងទឹកភ្លៀង។ (អានបន្ថែម)
លោក ឃាង ភារម្យបានសង្កត់ធ្ងន់ថា ការស្ថាបនាផ្លូវទាំងនេះ គឺនឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ខេត្តព្រះសីហនុ ខណៈផ្លូវគឺជាដង្ហើមនៃសេដ្ឋកិច្ច ដែលបម្រើឲ្យការដឹងជញ្ជូន និងការធ្វើដំណើរ។