ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កីឡាដ្ឋានខេត្តកំពង់ស្ពឹ តម្លៃ ២លានដុល្លារ សម្រេចការសាងសង់៧០% ហើយ បើគិតត្រឹមខែមករា ឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងដំឡើងបង្គោលភ្លើងធំៗជុំវិញទីលានបាល់ទាត់។
ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឹ បានលើកឡើងនៅថ្ងៃទី ២៩ ខែមករាថា ក្រុមការងារកំពុងត្រៀមដំឡើងបង្គោលភ្លើងធំៗចំនួន ៤បង្គោល នៅជុំវិញទីលានបាល់ទាត់ ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀតយ៉ាងសកម្ម ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់។
ឯកឧត្តម ថ្លែងថា៖ «កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសជាការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣»។
ឯកឧត្តម បន្តថាប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញនឹងទទួលបានសមិទ្ធផលថ្មីស្រឡាងមួយក្នុងពេលឆាប់ៗនេះ។
សាងសង់លើផ្ទៃដីប្រមាណ ៤ហិចតា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ធ្វើឡើងក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលក្នុងឆ្នាំ២០២២ នេះ។