កូរ៉េខាងត្បូងយល់ព្រមជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គ

ជំនួបសម្ដែងការគួរសមរវាងឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម Oh Nak-Young (ប្រភព: MFAIC)

កូរ៉េខាងត្បូងបានយល់ព្រមទទួលសំណើរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការជួយសាងសង់ស្ពានមិត្តភាពកម្ពុជា – កូរ៉េ ឆ្លងកាត់ទន្លេមេគង្គពីរាជធានីភ្នំពេញទៅត្រោយម្ខាង។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចេញថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ សំណើនេះត្រូវបានទទួល បន្ទាប់ពីជំនួបសម្ដែងការគួរសមរវាងឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Oh Nak-Young ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។

កម្ពុជាមានស្ពានមិត្តភាព ពីប្រទេសចិន និងជប៉ុនរួចទៅហើយ ដូច្នេះកម្ពុជានឹងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលមានស្ពានមិត្តភាពកម្ពុជា – កូរ៉េផងដែរ បើយោងតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបសម្ដែងការគួរសម និងដាក់សំណើជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត Oh Nak-Young កាលពីខែកុម្ភៈកន្លងមកនេះ។

ដោយឡែក ក្រសួងមិនទាន់បានបង្ហាញពីព័ត៌មានលម្អិត ដូចជាថវិកា ឬកាលបរិច្ឆេទសាងសង់នៃស្ពានថ្មីនេះនៅឡើយទេ។

ក្រៅពីការទទួលសំណើនេះជំនួបសម្ដែងការគួរសមនេះក៏ចាត់ទុកថាជាការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រឡប់មកវិញរបស់ ឯកឧត្តម Oh Nak-Young បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជារយៈពេល ១០ឆ្នាំ។ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានសម្តែងកតញ្ញូតាចំពោះជំនួយឧបត្ថម្ភលើគ្រប់វិស័យ ដែលរដ្ឋាភិបាលកូរ៉េបានផ្តល់ជូនកម្ពុជាកន្លងមក។

លើសពីនេះ ភាគីទាំងពីរក៏បានសំណេះសំណាលលើកិច្ចពិភាក្សាការទូតជាច្រើនទៀត ដែលភាគច្រើនផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្របខ័ណ្ឌទ្វេភាគីអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]