កូរ៉េចាប់ផ្តើមសិក្សាគម្រោងសាងសង់ស្ពានជ្រោយចង្វារ-អរីយក្សត្រ

រូបគំរូ / រូបថត៖ Jax Stumpes

សាធារណរដ្ឋកូរ៉េបានផ្តល់ការចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់ស្ពានដែលនឹងត្រូវតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា។

សូមជម្រាបជូនថា ការលើកឡើងនេះគឺធ្វើឡើងបន្ទាប់ពីតំណាងរបស់ប្រទេសកូរ៉េបានធ្វើការទំនាក់ទំនងមកកាន់ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីធ្វើការសិក្សាពីលទ្ធភាព និងគម្រោងប្លង់សាងសង់ស្ពានខាងលើ ដែលកិច្ចពិភាក្សានេះបានធ្វើឡើងកាលពីពេលថ្មីៗនេះ បន្ទាប់ពីប្រទេសកូរ៉េបានទទួលយកការសំណើពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងជំនួបសម្ដែងការគួរសម និងបានដាក់សំណើតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត Oh Nak-Young កាលពីខែកុម្ភៈកន្លងមកនេះ។ អានបន្ថែម

យោងទៅតាមការបកស្រាយពីឯកឧត្តម វ៉ាស៊ីម សូរិយា គម្រោងសាងសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំអាចនឹងត្រូវចំណាយទឹកប្រាក់វិនិយោគច្រើនជាង ៣០ លានដុល្លារអាមេរិក ដោយហេតុថាការសាងសង់ស្ពានមួយនេះនឹងត្រូវឆ្លងកាត់ទន្លេមេគង្គដែលមានប្រវែងវែងហើយមានកម្ពស់ខ្ពស់ជាងស្ពានដែលឆ្លងកាត់ទន្លេសាប ពោលគឺនឹងមានកម្ពស់ខ្ពស់ជាងស្ពានជ្រោយចង្វារ។

ដោយឡែក ទាក់ទងទៅនឹងទីតាំងជាក់លាក់នៃការសាងសង់ កាលបរិច្ចេទក៏ដូចជាព័ត៌មានលំអិតនៃគម្រោងគឺមិនទាន់មាននៅឡើយទេដោយហេតុថា នេះគឺជាដំណាក់កាលដំបូងនៃការសិក្សាតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ទាក់ទង់ទៅនឹងថវិកានៃការសាងសង់ ឯកឧត្តមបានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងមិនទាន់ដឹងនៅឡើយទេថាភាគីកូរ៉េនឹងសាងសង់ស្ពាននេះទុកជាចំណងដៃជូនប្រទេសកម្ពុជា ឬក៏សាងសង់ក្រោមទម្រង់ណាមួយ។

ឯកឧត្តម វ៉ាស៊ីម សូរិយាក៏បានបន្តទៀតថា គម្រោងសាងសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំមួយនេះក៏ធ្លាប់បានប្រទេសចិនធ្វើការសិក្សាម្តងរួចមកហើយក៏ប៉ុន្តែត្រូវបានផ្អាក់វិញដោយសារភាគីចិនមានគម្រោងអទិភាពផ្សេងទៀតដែលត្រូវធ្វើ។ គួរបញ្ជាក់ផងដែរថា គម្រោងដែលចិនបានធ្វើការសិក្សាកន្លងមកគឺស្ថិតក្រោមទម្រង់ជា សាងសង់.ប្រតិបត្តិ.ផ្ទេរ (B.O.T)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]