កូរ៉េផ្តល់ហិរញ្ញប្បទាន ៧០០ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

Cambodia-Korea business forum credit : SPM Page

កម្ពុជាទទួលបានហិរញ្ញប្បទានប្រមាណ ៧០០ លានដុល្លារអាមេរិក ពីកូរ៉េខាងត្បូងដើម្បីអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន។

គម្រោងឥណទានខាងលើ នឹងត្រូវប្រើប្រាស់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យធនធានទឹក និងសុខមាលភាពសាធារណៈ វិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស វិស័យអភិវឌ្ឍន៍ជនបទដែលមានជាអាទិ៍ គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដែលនឹងត្រូវស្ដារ ហើយកសាងអភិវឌ្ឍន៍ឡើងវិញ។

គម្រោងខាងលើនេះជាការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌស្ដីពីការផ្ដល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច រវាងសម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅទៅនេះ។

គួរំលឹកផងដែរថា ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលកូរ៉េធ្លាប់បានផ្ដល់ហិរញ្ញប្បទានប្រមាណ ៦៣២ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណងមានប្រមាណជា៣០០ លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកម្ពុជា។

លើសពីនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចតេជោ នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៨ ហើយសម្តេចនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួន សំដៅជួយបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជាពីការលំអ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពដល់ពលករកម្ពុជា។

credit: SPM page

credit: SPM page

credit: SPM page

credit: SPM page

credit: SPM page

credit: SPM page

credit: SPM page

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]