កោះដាច់ស្វាគមន៍ផែនការស្ពានថ្មី

សាលាក្រុងភ្នំពេញបានប្រកាសផែនការ ក្នុងការសាងសង់ស្ពាន ដើម្បីធ្វើការតភ្ជាប់ ឃុំកោះដាច់ទៅកាន់ក្រុងភ្នំពេញ ដែលប្រជាជនក្នុងស្រុកហៅថាកោះសូត្រ។

បើទោះជា ផែនការលម្អិតមិនទាន់មានការចេញផ្សាយក៏ដោយ ឯកឧត្តម ប៉ា សុជាតិវង្ស បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា មានក្រុមហ៊ុនមួយកំពុងសិក្សាពីលទ្ធភាពសម្រាប់ការសាងសង់ស្ពានចំនួនបីក្នុងតំបន់នោះ។ ស្ពានទី១ នឹងតភ្ជាប់ពីភ្នំពេញទៅកាន់កោះដាច់ ស្ពានទី២ អាចនឹងតភ្ជាប់ពីភ្នំពេញទៅកាន់ភូមិស្វាយជ្រុំ និងស្ពានទី៣ តភ្ជាប់ពីភ្នំពេញទៅកាន់ភូមិអរិយក្សត្រ។

បើទោះជាមានការសង្ឃឹមពីការកើនឡើងតម្លៃដី ក៏ដោយចុះ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ម្ចាស់ដីនឹងបំប៉ោងតម្លៃដី ដែលមិនមែនជាការផ្អែកទៅលើកាវាយតម្លៃតាមទីផ្សារនោះទេ ហើយតម្លៃដីដែលនៅជិតគម្រោងសាងសង់ស្ពានទាំងនោះ នឹងអាចឡើងថ្លៃដែលមិនធ្លាប់មាន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]