កំណត់ហេតុព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ ខែកក្កដា-សីហា ២០១៧

គ្រួសារជនជាតិដើមភាគតិចចំនួន ២២២គ្រួសារ ទទួលបានកម្មសិទ្ធិដីធ្លី (០៣ កក្កដា)

គ្រួសារជនជាតិគ្រឹងប្រមាណ ២២២ គ្រួសារ មកពីសហគមន៍ចំនួន ៤ ដែលរស់នៅក្នុងស្រុកអូរជុំ ខេត្តរតនគិរី ទទួលបានប័ណ្ណកម្មសិទិ្ធដីធ្លីសរុបចំនួន ៣៩ ដែលមានទំហំដីជាង ៣,៣ ហិកតា។ រហូតមកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើការចុះបញ្ជីកម្មសិទ្ធដីធ្លីសម្រាប់គ្រួសារជនជាតិភាគតិចនៅក្នុងខេត្តចំនួនបួន រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង។ ក្រសួងបានទទួលពាក្យស្នើសុំប័ណ្ណកម្មសិទិ្ធចំនួន ៥០ និងបានបញ្ជាក់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់សហគមន៍ចំនួន១៨។

 

ការវិនិយោគលើវិស័យសំណង់កើនឡើងក្នុងឆមាសទី ១ ឆ្នាំ ២០១៧ (១៤ កក្កដា)

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសបានកើនឡើង ២៧,៤៤ ភាគរយ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងអំឡុងពេលខែមករា ដល់ខែមិថុនាឆ្នាំ២០១៧ ក្រសួងបានអនុម័តគម្រោងចំនួន ១.៥២៣ ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៧,២ លានម៉ែត្រការ៉េ និងមានតម្លៃប្រមាណជិត ៥ ប៊ីលានដុល្លារ។ នៅក្នុងឆមាសទី១ ឆ្នាំ ២០១៦ ក្រសួងបានអនុម័តគម្រោងចំនួន ១.១៨៣ គម្រោង ដែលគ្របដណ្ដប់លើផ្ទៃដីជាង ១០,៥ លានម៉ែត្រការ៉េ និងមានតម្លៃប្រហែល ៤ ប៊ីលានដុល្លារ។ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ក្រសួងក៏បានផ្តល់ការអនុញ្ញាតសាងសង់ដល់គម្រោងបូរីចំនួន១៤ និងអគារចំនួន ៤៣ ដែលមានកម្ពស់លើសពី ៥ជាន់។ ចាប់ពីឆ្នាំ ២០០០ ដល់ខែមិថុនា ឆ្នាំ២០១៧ ទិន្នន័យបានកត់ត្រាគម្រោងសរុបចំនួន ៣០៩ គម្រោង ដែលសាងសង់លើផ្ទៃដី ១៣លានម៉ែត្រការ៉េ និងមានតម្លៃ ៤,៧ ប៊ីលានដុល្លារ ដែលវិនិយោគដោយវិនិយោគិនបរទេសមកពីប្រទេសចំនួន១៨។ ប្រទេសកម្ពុជាបានចុះបញ្ជីក្រុមហ៊ុនរកស៊ីពាក់ព័ន្ធនឹងការសាងសង់ចំនួន ១.០០៦ ដែលក្នុងនោះមាន៤០៨ ក្រុមហ៊ុនជាក្រុមហ៊ុនបរទេស។

គ្រួសាររស់នៅអគារប៊ូឌីង ឬអគារសទាំងអស់យល់ព្រមរើលំនៅដ្ឋានទៅរស់នៅកន្លែងថ្មី (ថ្ងៃទី ១៥ ខែកក្�

ប្រជាពលរដ្ឋរងប៉ះពាល់ទាំង ៤៩២គ្រួសារ ដែលរស់នៅក្នុងអគារប៊ូឌីង ឬអគារស ដែលនឹងត្រូវកម្ទេចចោលនោះ បានយល់ព្រមទទួលយកសំណងពីរាជរដ្ឋាភិបាលកម្ពុជា និងអ្នកអភិវឌ្ឍន៍ ដើម្បីចាកចេញពីអគារនេះ។ គ្រួសាររងផលប៉ះពាល់ទាំងអស់បានយល់ព្រមលក់ចំណែកកម្មសិទ្ធិរបស់ពួកគេនៅក្នុងអាគារក្នុងតម្លៃ ១.៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ក្រុមហ៊ុនអភិវឌ្ឍន៍របស់ជប៉ុន Arakawa Co., Ltd. បានវិនិយោគទឹកប្រាក់ចំនួន ២៣លានដុល្លារ នៅលើដីដើម្បីសាងសង់អាគារប្រើប្រាស់ចម្រុះដែលមានកម្ពស់ ២១ជាន់ និងមានតម្លៃ៨០លានដុល្លារ។ ក្រុមហ៊ុននេះបានចាប់ផ្តើមកម្ទេចរចនាសម្ព័ន្ធអគារដែលចាស់ទ្រុឌទ្រោមនេះនៅថ្ងៃទី ១០ ខែមិថុនា ទោះបីជាមិនទាន់ដឹងពីកាលបរិច្ឆេទនៃការបញ្ចប់ការវាយកម្ទេចអគារក៏ដោយ។

ក្រសួងពង្រឹងការងារចុះបញ្ជីដីធ្លីនៅថ្នាក់ឃុំ (២៧ កក្កដា)

បញ្ហាការពង្រឹងការចុះបញ្ជីដីធ្លី និងកាតព្វកិច្ចប្រថាប់ត្រារបស់មន្ត្រីនៅថ្នាក់ឃុំ/សង្កាត់ ត្រូវបានពិភាក្សានៅក្នុងសិក្ខាសាលាស្តីពី “តួនាទីនិងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំសង្កាត់សំរាប់ការចុះបញ្ជីដីធ្លីនិងកាតព្វកិច្ចប្រថាប់ត្រា”។ សិក្ខាសាលានេះមានឯកឧត្តម លឹម វ៉ាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអធិបតី។ កិច្ចប្រជុំនេះសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការចុះបញ្ជីដីធ្លី និងការទទួលខុសត្រូវកាតព្វកិច្ចប្រថាប់ត្រារបស់មេឃុំ និងមន្ត្រីមកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ កំពត និងកោះកុង។ ក្នុងនោះមានអ្នកចូលរួមក្នុងសិក្ខាសាលានេះជាង ២៣០ នាក់។

វិវាទដីធ្លីរបស់គ្រួសារចំនួន ២៧ ត្រូវបានដោះស្រាយ (០៣ សីហា)

វិវាទដីធ្លីដ៏ចម្រូងចម្រាសដែលមានចាប់តាំងពីឆ្នាំ ២០០៥ រវាងគ្រួសារចំនួន ២៧ និងក្រុមហ៊ុន Sorakea Khmer Co., Ltd. ដែលមានទីតាំងនៅភូមិតាប៉ែត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ទីបំផុតទៅត្រូវបានដោះស្រាយរួចហើយ។ ដោយមានការអន្តរាគមន៍ពីឯកឧត្តម ភឿង សោភ័ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីដទៃទៀត ភាគីទាំងពីរបានទទួលយកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះដោយសន្តិវិធី។

គម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រចំនួន ៣ កំពុងត្រូវបានពិនិត្យមើល (១១ សីហា)

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ឯកឧត្តម ជា សុផារ៉ា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ បានធ្វើជាអធិបតីនៃកិច្ចប្រជុំតំបន់ឆ្នេរ ដើម្បីពិនិត្យមើលឡើងវិញនូវគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រចំនួន ៣ ដែលមានទីតាំងនៅខេត្តកំពត និងកែប។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបជាមួយនិស្សិតទទួលបានអាហារូបករណ៍ Chevenings

ទេសរដ្ឋមន្ដ្រីឯកឧត្តម ជា សុផារ៉ា បានផ្តល់ដំបូន្មាន និងបទពិសោធន៍ដល់និស្សិតកម្ពុជាមួយក្រុមដែលទទួលបានអាហារូបករណ៍ Chevening ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេស។ លោករដ្ឋមន្រ្តីចង់ធានាថា និស្សិតនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីស្រូបយកចំណេះដឹងពីកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតរបស់ Chevening សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា។ គាត់ក៏ចង់ឃើញនិស្សិតទាំងនោះវិលត្រឡប់មកវិញជាមួយនឹងចំណេះដឹងដ៏មានតម្លៃដែលនឹងជួយរួមចំណែកដល់ការអភិវឌ្ឍ និងភាពរុងរឿងរបស់ប្រទេស។

ក្រសួងបង្កើនជំនាញដល់អាជ្ញាធរមូលដ្ឋានលើវិវាទដីធ្លី (១៥ សីហា)

នាយកដ្ឋានកិច្ចការវិវាទដីធ្លីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី “នីតិវិធីដោះស្រាយវិវាទដីធ្លី” សម្រាប់អាជ្ញាធរឃុំ/សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង។ វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ សំដៅបង្កើនសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាដីធ្លីប្រកបដោយប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]