កំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ឃុំប៉ាក់ខ្លងខេត្តកោះកុង បិទជួសជុលចាប់ពីថ្ងៃនេះទៅ
ផ្នែកខាងឆ្វេងនៃកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នឹងត្រូវបិទជួសជុលជាបណ្តោះអាសន្ន ដោយចរាចរនឹងត្រូវពង្វាងទៅខាងស្តាំទាំងអស់ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។
ការផ្អាកចរាចរណ៍ គឺដោយសារតែផ្លូវរងការខូចខាតដោយជំនន់ទឹកភ្លៀង និងបានហូរច្រោះស្រុត ដូច្នេះក្រុមការងារត្រូវធ្វើការជួសជុល។
អាស្រ័យហេតុខាងលើនេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ មេត្តាប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ក៏ដូចជាចូលរួមសហការ ដើម្បីឱ្យដំណើរជួសជុលកំណាត់ផ្លូវនេះបានទាន់ពេលវេលា៕

- Video Advertisement -

