កំណាត់ផ្លូវរតនៈមណ្ឌល-សំឡូតទល់ដែនថៃបើកអោយប្រើប្រាស់ជាផ្លូវការ

នៅព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវលេខ ១៥៧៧ ដែលតភ្ជាប់ពីឃុំត្រែង ស្រុករតនៈមណ្ឌល ដល់ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

កំណាត់ផ្លូវនេះមានប្រវែង ៥១,៨ គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ និងចាក់កៅស៊ូប្រភេទ DBST។ កំណាត់ផ្លូវនេះត្រូវសាងសង់និងស្ដារឡើងវិញចាប់តាំងពីឆ្នាំ ២០១៥ ហើយទើបតែបញ្ចប់កាលចុងឆ្នាំ ២០១៧ នេះ។

គម្រោងផ្លូវនេះចំណាយថវិកាសរុបប្រមាណ ៣៨លានដុល្លារសហរដ្ឋអាមេរិច ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិការបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទានផ្ទុះ។

គួរគត់សម្គាល់ថា ផ្លូវលេខ១៥៧៧នេះ ជាផ្លូវយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់បម្រើដល់កិច្ចការពារជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច តភ្ជាប់តំបន់ភូមិភាគកណ្តាល ទៅកាន់វាលទំនាបខាងលើនិងភូមិភាគខាងលិច ទៅច្រកទ្វារព្រំដែន៤០០ ព្រំប្រទល់កម្ពុជា-ថៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]