កំពង់ផែកំពត តម្លៃ $១៥០០លាន ជាប់ជាកំពង់ផែធំជាងគេលើពិភពលោក

កំពង់ផែខ្នាតយក្ស-កម្រិតអន្តរជាតិតម្លៃ ១៥០០លានដុល្លារអាមេរិក នៅកំពត បានក្លាយជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក នេះបើយោងតាម ទិន្នន័យរបស់ GlobalData។

ក្នុងរបាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ ២០២២ នេះ មានគម្រោងកំពង់ផែខ្នាតយក្សចំនួន ៥ ដែលក្នុងនោះកំពង់ផែកម្ពុជា ជាប់លំដាប់លេខ១។

មកស្វែងយល់ពីគម្រោងកំពង់ផែខ្នាតយក្សទាំង ៥ ដូចខាងក្រោម៖

១. មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត_ មានទុនវិនិយោគសរុប ​១៥០០លានដុល្លារអាមេរិក ត្រូវបានកសាងឡើងលើផ្ទៃដី​ ៦០០ហិកតា ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ប្រទេសកម្ពុជា។

ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០៣០។

កំពង់ផែខ្នាតយក្សមួយនេះ អាចបង្កើតការងារបានប្រមាណជា ១០០០០កន្លែង ជូនប្រជាពលរដ្ឋ។

២. Ethane Terminal Development – មានទុនវិនិយោគសរុប ៤០០លានដុល្លារអាមេរិក ជាគម្រោងសាងសង់ស្ថានីយ Ethane នៅ Laguna de Pajaritos, Coatzacoalcos, Veracruz, Mexico ។

ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០២៤។

គម្រោងនេះត្រូវបានសាងសង់ជាស្ថានីយអេតានខ្នាតពិភពលោក ដែលស្ថិតនៅក្នុង CIIT – Interoceanic Corridor នៃ isthmus Tehuantepec។

៣. Aracruz Industrial Port Terminal –មានទុនវិនិយោគសរុប ២២៣លានដុល្លារអាមេរិក

ជាគម្រោងចំណតកំពង់ផែឧស្សាហកម្ម ស្ថិតនៅលើផ្ទៃដី ៣៥,៤ហិកតា នៅ Barra do Riacho, Aracruz, Espirito Santo ប្រទេសប្រេស៊ីល។

ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេព្យាករណ៍ថានឹងបញ្ចប់នៅក្នុង Q២ ២០២៥។

កំពង់ផែមួយនេះអាចផ្ទុកនាវាប្រវែង ៦០-១២០ ម៉ែត្រ និងមានសមត្ថភាពផ្ទុកទំនិញបាន ២០០០តោនក្នុងមួយឆ្នាំ។

៤. Stornoway Deep Water Terminal – មានទុនវិនិយោគសរុប ៦៦លានដុល្លារអាមេរិក

ជាគម្រោងកំពង់ផែទេសចរណ៍ សម្រាប់ទទួលចត​កប៉ាល់​កម្សាន្ត​ប្រវែង ៣៦០ ម៉ែត្រ ​នៅ​កោះ Harris នៃ​ចក្រភព​អង់គ្លេស។

ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q២ ២០២៣។

គម្រោងនេះសាងសង់ឡើងដើម្បីលើកកំពស់សក្តានុពលសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍ នៅកោះ Harris  ដោយរួមមានថាមពលកកើតឡើងវិញ ការផ្តាច់ប្រេង-ឧស្ម័ន និងទេសចរណ៍។

៥. Quarleshaven Quay Development –មានទុនវិនិយោគសរុប ៤៦លានដុល្លារអាមេរិក

ជាគម្រោង​​សាងសង់​ផ្លូវ​លំ​ប្រវែង ៨០០ម៉ែត្រ​ ក្នុង​ទីក្រុង Zeeland ប្រទេស​ហូឡង់។

ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០២៤។

គម្រោងនេះសាងសង់ឡើងដើម្បីពង្រីកកន្លែងបន្ថែមទៀត សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ មានដូចជា បន្ទះឈើ ហ្គីបស៊ូម វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មដែក ផលិតផលកសិកម្មសរីរាង្គ និងផ្ទាំងថ្មសម្រាប់ពង្រឹងទួរប៊ីនខ្យល់នៅឯសមុទ្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]