កំពតជាខេត្តដែលមានការទាក់ទាញខ្លាំងលើគម្រោងលំនៅឋានបែបទេសចរណ៍

ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT បាន​ស្នើសុំគោលការណ៍​វិនិយោគ លើការអភិវឌ្ឍន៍លំនៅស្ថានបែបទេសចរណ៍មាត់ព្រែកស្ថិតនៅ​ក្នុង​ស្រុកទឹកឈូ ខេត្ត​កំពត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​ខេត្ត​កំពត​កាល​ពី​ថ្ងៃទី ២៥ ខែវិច្ឆិកា។

លោក ដាញ់ សារី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានបញ្ជាក់ថា “ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT បានស្នើសុំ៦ទីតាំង ស្ថិតនៅឃុំចំនួន៣ ដោយក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ ហើយមានតែមួយទីតាំងប៉ុណ្ណោះ ដែលកំពុងដំណើរការ”។

ប្រភព​ខាង​លើ​បន្ត​ថា សំណើសុំគោលការណ៍អនុញ្ញាតវិនិយោគ ក្នុងការ​អភិវឌ្ឍន៍លំនៅឋាន​បែបទេសចរណ៍តំបន់ពយក្បាលរមាស ស្ថិត​ក្នុង​ឃុំត្រពាំងសង្កែ កោះតូចទាំងពីរ ក្នុង​ឃុំកំពង់សំរោង និង ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន​ខាង​លើ កំពុង​ត្រូវ​បាន​​រដ្ឋបាល​ខេត្ត​សិក្សា។

គួរ​បញ្ជាក់​ថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតាមសហគមន៍ ទើបតែត្រូវបានដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) កាល​ពី​ពេល​ថ្មីៗ​នេះ ដែលនឹងគាំទ្រវិស័យឯកជន និង​ក្រុមហ៊ុនទេសចរណ៍ក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍នៅតាមសហគមន៍ ដើម្បី​ជួយកែលម្អសេវាទេសចរណ៍សហគមន៍ឲ្យឆ្លើយតបទាំង​ស្តង់ដារភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕ អានបន្ថែម

រូបភាព៖ មន្ទីរទេសចរណ៍ខេត្តកំពត

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]