ក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញចេកស្រស់បាន ២៦ម៉ឺនតោន, ខណៈចិនជាទីផ្សារធំបំផុតរបស់កម្ពុជា

ដើម្បីជំរុញដល់វិស័យកសិកម្មរបស់ខ្លួន កម្ពុជាបានបង្ហាញពីទិន្នន័យដែលមិនធ្លាប់មានពីមុន គឺការនាំចេញចេកអំបូងលឿងស្រស់ចំនួន ២៦ម៉ឺនតោន នៅក្នុងឆ្នាំ២០២៤ ហើយក្នុងនោះ ការនាំចេញចេញ ចេកទៅកាន់ទីផ្សារចិនមានរហូតដល់ ៩៥% ច្រើនជាងគេបំផុតធៀបនឹងការនាំចេញទៅប្រទេសផ្សេងៗ។ ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​ចេក​នេះបាន​បង្ហាញ​ពី​ឥទ្ធិពល​របស់​កម្ពុជា​ដែល​កំពុង​កើនឡើង​ក្នុង​វិស័យកសិកម្ម​អន្តរជាតិ។

មកទល់បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដំណាំចេកអំបូងលឿងទំហំ ២១ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលមានទំហំ ១៥ពាន់ហិកតា។ ជាមធ្យមក្នុង១ហិកតា គេអាចប្រមូលផលបាន ២៥តោន។ ជាការកត់សម្គាល់ កម្ពុជាអាចប្រមូលផលចេកបាន ៤០ម៉ឺនតោន ពីចម្ការចេកចំនួន ២៤កន្លែង និងកន្លែងវេចខ្ចប់ចំនួន ៣៦កន្លែង ដែលត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការ សម្រាប់ធ្វើការនាំចេញចេកស្រស់ទៅកាន់ប្រទេសចិន។

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធខ្សែសង្វាក់ផ្គត់ផ្គង់ចេកស្រស់ របស់ក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺរ៉ល, ឯកឧត្តម ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម បានកោតសរសើរចំពោះការវិនិយោគរបស់ក្រុមហ៊ុនលើវិស័យដ៏សំខាន់មួយនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យកសិកម្មរបស់កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងឆ្នាំ ២០២៤នេះដែរ ឃើញថា ការនាំចេញផលិតផលកសិកម្មមានចំនួន ១២លានតោន ទៅកាន់ប្រទេសចំនួន ៩៥ ស្មើនឹងប្រមាណ ៥,៣ពាន់លានដុល្លារ។ ក្នុងនោះដែរ គួរកត់សម្គាល់ថាផលិតផលកសិកម្មជាង ៨០ម៉ឺនតោន ត្រូវបាននាំចេញទៅទីផ្សារចិន ដែលជាទីផ្សារដ៏ធំបំផុតរបស់កម្ពុជា។

ខណៈពេលដែលចេកភាគច្រើនត្រូវបាននាំចេញទៅប្រទេសចិន មានត្រឹមតែ ៥%ប៉ុណ្ណោះ ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ ការធ្វើពិពិធកម្មនេះមិនត្រឹមតែពង្រឹងនូវទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់កសិករក្នុងស្រុកផងដែរ។

បច្ចុប្បន្ន ក្រៅពីការនាំចេញចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ក្រុមហ៊ុនខាងលើនេះ ក៏បានផ្គត់ផ្គង់ចេកស្រស់នៅតាមបណ្ដារផ្សារទំនើបក្នុងស្រុក ហើយថែមទាំងបានបង្ហាញពីផែនការបង្កើនការនាំចេញទៅក្រៅស្រុកបន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យលើការនាំចេញចេកស្រស់ចំនួន ២ម៉ឺនតោនក្នុងឆ្នាំ ២០២៤ និងគ្រោងបង្កើនចំនួននៃការនាំចេញនេះដល់ ៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥។ ទាំងអស់នេះគឺជាការរួមចំណែកក្នុងការពង្រឹងជំហរកម្ពុជានៅក្នុងទីផ្សារផ្លែឈើស្រស់បន្ថែមទៀត។

ជាមួយនឹងការបន្តវិនិយោគ និងផ្តោតលើគុណភាព កម្ពុជាមានគោលបំណងប្រែកក្លាយខ្លួនទៅជាអ្នកនាំចេញចេកស្រស់ឈានមុខគេ ដោយប្រើប្រាស់លក្ខខណ្ឌកសិកម្មអំណោយផល និងទំនាក់ទំនងទីផ្សារដ៏សំខាន់ ជាពិសេសជាមួយប្រទេសចិន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]