ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ កើនដល់ ១ម៉ឺនលានដុល្លារ

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានកើនឡើងរហូតដល់ ១០.០០០លានដុល្លារ ខណៈភាគីទាំងពីរ បានប្តេជ្ញាជំរុញទំនាក់ទំនងទំហំពាណិជ្ជកម្មទ្វេភាគីឱ្យមានសន្ទុះរិតតែខ្លាំងថែមទៀតនាពេលខាងមុខ។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ជាមួយ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ ប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ សម្ដេចតេជោ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ ធៀបឆ្នាំ២០២៣ ដែលមានត្រឹមតែ ៨ពាន់លានដុល្លារប៉ុណ្ណោះ។ សម្តេចតេជោ បានចាត់ទុកការកើនឡើងនេះបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគរវាងភាគីទាំងពីរក៏កាន់តែល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូតថៃ បានប្តេជ្ញាបំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាក្នុងការពង្រឹង និតពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការគៀរគរវិនិយោគិនថៃមកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។

បើតាមជំនួបពិភាក្សាដដែល ក៏បានបងញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៤នេះ កំណើនភ្ញៀវទេសចរណ៍ថៃមកកាន់ប្រទេសកម្ពុជាមានការកើនឡើងដល់ទៅ ២លាននាក់ ដែលឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរណ៍បរទេស ហើយទេសចរណ៍កម្ពុជាទៅប្រទេសថៃវិញគឺ ប្រមាណ ៥៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ ដែលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។

នៅពេលដែលប្រទេសទាំងពីរបន្តធ្វើការសហការគ្នា ទស្សនវិស័យសម្រាប់ការកើនឡើងពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍មានភាពរឹងមាំ ដែលត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏រុងរឿង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]