ក្បឿងខេរ៉កបង្ហាញម៉ូដ និងបច្ចេកវិទ្យាថ្មី
ដោយបានគ្របដណ្តបក្នុងទីផ្សារ ក្បឿងស្រកាលេញដែលជាក្បឿងប្រពៃណីត្រូវបានផលិតស្របទៅតាមស្តង់ដារអន្តរជាតិជាច្រើនឆ្នាំមកហើយខ្មែររ៉កបានណែនាំម៉ូដែលក្បឿងថ្មី (ខេរ៉ក) ជាមួយនឹងបច្ចេកវិទ្យាខ្ពស់ជាងមុនដើម្បីពង្រីកចំណែកទីផ្សាររបស់ខ្លួន។

បច្ចុប្បន្ន ខេរ៉ក់កំពុងតែផលិតក្បឿងស្រកាលេញបួនប្រភេទបន្ថែមទៀតដើម្បីបំពេញតម្រូវការប្រើប្រាស់ច្រើនសណ្ឋាននៅលើអគារផ្សេងៗ។ ក្បឿងប្រភេទ CR-01 គឺសាកសមសម្រាប់ការប្រក់ផ្ទៃដំបូលទាំងមូល ខណៈដែលប្រភេទ CR-02, CR-03, CR-04 គឺសាកសមសម្រាប់ផ្ទៃរឹមនៃដំបូលដើម្បីធានាកុំឲ្យមានទឹកលេច និងមិនដក់ទឹក។
អតិថិជនអាចជ្រើសរើសពណ៌ក្បឿងដែលពេញនិយមជាច្រើនដូចជា ពណ៌ដីដុត ក្រហម ខៀវចាស់ ត្នោតចាស់ និងបៃតងចាស់។ ការរចនាពណ៌ក្បឿងក៏ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន RPSC Chemical ដែលជាក្រុមហ៊ុនត្រួតពិនិត្យគុណភាពថ្នាំពណ៌ដែលមានមូលដ្ឋាននៅប្រទេសថៃផងដែរ។

ជាមួយនឹងបច្ចេកវិទ្យាទំនើបជាងមុនក្បឿងខេរ៉ុកអាចធានាបានការមិនលេចទឹក មិនដក់ទឹក ១០០ភាគរយ និងចំណាយតិចលើការតម្លើងក្បឿង។ វិស្វកររបស់ក្រុមហ៊ុនបានរចនាក្បឿងដើម្បីឲ្យស៊ីទៅនឹងដៃរណែងដែលមានគម្លាត ២៤សង់ទីម៉ែត ពីគ្នា ដែលអាចធ្វើពីដែក ឬឈើ ឬដែកហ្គាល់វាណាយ។ ជាមួយនឹងបច្ចេកវិទ្យានេះ បានធ្វើឲ្យការប្រក់ក្បឿងងាយស្រួលជាងមុន ដែលអាចជួយឲ្យចំណេញពេលវេលា និងថ្លៃពលកម្មច្រើន។ ក្បឿងរចនាប្រភេទថ្មីនេះក៏នឹងធានាថាទឹកភ្លៀងដែលហូរចុះមកនឹងហូរអស់ទៅតាមទដែលបានរៀបចំ។ ចំណុចនេះធានាថានឹងមានទឹកសូម្បីមួយតំណក់អាចលិចចុះពីដំបូលទៅបាន ឬក៏ស្ថិតនៅលើដំបូល។
ដោយបានសិក្សាពីតម្រូវការក្នុងស្រុកសម្រាប់ក្បឿងដែលមានគុណភាពខ្ពស់ ក្រុមហ៊ុនខ្មែររ៉កបានបំបែកខ្លួនខុសពីផលិតផលក្បឿងនាំចូលដទៃទៀតនៅក្នុងទីផ្សារដោយបានផលិតតែក្បឿងស្រកាលេញ ដែលជាក្បឿងប្រពៃណីរបស់ខ្មែរតែប៉ុណ្ណោះ និងផ្តល់សិទ្ធចែកចាយផ្តាច់មុខដោយក្រុមហ៊ុន WiKi Trade Co., Ltd.។ ក្រៅពីផលិតក្បឿង ក្រុមហ៊ុនខ្មែររ៉ក ក៏បានផលិតឥដ្ឋការ៉ូឡាខេរ៉ក់ សន្លឹកជញ្ជាំងបេតុង លូបេតុងបេតុងជញ្ជើមថ្នល់ និងផលិតផលពីបេតុងផ្សេងទៀតផងដែរ។

ផលិតនៅរោងចក្រផ្ទាល់របស់ខ្លួននៅកម្ពុជាដោយក្រុមហ៊ុនខ្មែររ៉ក ធានាថាក្បឿងប្រពៃណីខេរ៉កនេះ គឺជាក្បឿងដែលមានស្តង់ដាររបស់ជាតិដំបូងគេដោយបានបំពេញតម្រូវការនៃការរចនាម៉ូដក្បឿងដែលជាកេរ្តិ៍មរតករបស់ជាតិ។
ផលិតពីបេតុងស៊ីម៉ង់ ក្បឿងនេះត្រូវបានផលិតឡើងដោយអនុឡោមទៅតាមស្តង់ដារជាតិ និងអន្តរជាតិ ជាមួយនឹងទំហំ រូបរាង ការរចនាម៉ូដ និងពណ៌ជាច្រើនជម្រើស។ ក្បឿងប្រភេទនេះគឺសាកសមទាំងអគារសាធារណៈ អគាររដ្ឋ គ្រឹះស្ថានសាលា លំនៅដ្ឋាន ផ្ទះលំហែដែលផ្តល់នូវសោភ័ណភាពតាមស្ថាបត្យកម្មនៃអគារ។ វាសាកសមផងដែរសម្រាប់តម្រូវការប្រក់ដំបូលដើម្បីការពារភ្លៀង កម្តៅថ្ងៃ ឬក៏បង្កើន សោភ័ណភាពនៃដំបូល។

ទម្ងន់របស់វា បើប្រៀបទៅនឹងក្បឿងម៉ាកផ្សេងៗ អាចជួយសន្សំសំចៃយ៉ាងច្រើនទៅលើការចំណាយកម្លាំងទ្រទម្ងន់របស់អគារក៏ដូចជាការចំណាយលើគ្រឿងបង្គំរបស់អគារផងដែរ។ ដោយសារតែក្បឿងនេះមានភាពសាមញ្ញ វាក៏បានជួយឲ្យការតម្លើងមានភាពងាយស្រួលនិងរហ័ស ដែលអាចជួយសន្សំដល់ថ្លៃពលកម្ម និងចំណាយថែទាំផងដែរ។
ក្បឿង KRock ត្រូវបានឆ្លងកាត់ការពិសោធន៍ ដោយជោគជ័យជាមួយនឹងការប្រក់ក្នុងជម្រាល ២០ដឺក្រេ កម្លាំងទឹកភ្លៀងកម្ពស់ ៥០ ទៅ ៨០ មីលីម៉ែត្រក្នុងមួយម៉ោង ដោយកម្លាំងខ្យល់បក់ ៦០-៨០គីឡូម៉ែត្រក្នុងមួយម៉ោងដោយមិនមានការសាចលេច។ ចំណែកថ្នាំពណ៌គឺធានាបានរហូតដល់១០ឆ្នាំ។
បច្ចុប្បន្ន មានក្បឿងម៉ាកអន្តរជាតិជាច្រើនបាននាំចូលមកកម្ពុជា ជាពិសេសមកពីប្រទេសថៃ វៀតណាម និងចិនបើទោះបីជាមានផលិតផលក្បឿងក្នុងស្រុកជាច្រើនម៉ាកក៏ដោយ។ ក្រុមហ៊ុន Wiki Trade នៅតែរីករាយគ្រប់គ្រងចំណែកទីផ្សាររបស់ខ្លួនលើក្បឿងស្រកាលេញ ដោយសារតែក្បឿងប្រភេទនេះ ត្រូវបានចុះបញ្ជីទទួលសិទ្ធិការពារលើផ្នែករចនាតែមួយគត់ក្នុងទីផ្សារ៕


