ក្រសួងការពារជាតិបើកការដ្ឋានសាងសង់អគាររដ្ឋបាលថ្មីធំជាងមុន ១០ ដង

ក្រសួងការពារជាតិបើកការដ្ឋានសាងសង់អគាររដ្ឋបាលថ្មីធំជាងមុន ១០ ដង

កាលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៨ ក្រសួងការពារជាតិបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគាររដ្ឋបាល សាលប្រជុំទីស្តីការ ដែលមានទំហំធំជាង ១០ដងនៃអគាចាស់ នេះបើយោងទៅតាមទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត។

អគារនេះនឹងមានកំពស់ ៧ ជាន់ (ប្រហែល ៣២ ម៉ែត្រ) ទទឹង ២៨ ម៉ែត្រ និងបណ្តោយ ១៩១ ម៉ែត្រ ព្រមទាំងមានចំណតរថយន្តក្រោមដីចំនួន ១ ជាន់ ដែលមានផ្ទៃក្រឡាសរុប ៣០,៩៧៩ ម៉ែត្រការ៉េ។ អគារនេះនឹងសាងសង់ក្នុងបរិវេណក្រសួងការពារជាតិនាពេលបច្ចុប្បន្ន ដែលគ្រោងនឹងប្រើរយៈពេលសាងសង់ ៣៦ ខែ។

បើយោងតាមប្រភពដដែលនេះ បានឲ្យដឹងថា អគាររដ្ឋបាល សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ នឹងចែកជា៣ផ្នែក រួមមាន៖

១. ផ្នែកខាងកើត ឬ (ស្លាបឆ្វេង) រៀបចំជាតំបន់ធានាឲ្យការត្រួតពល ក្នុងអគារ (ពេលមានភ្លៀង) រៀបចំធ្វើបន្ទប់ប្រជុំតូច-ធំ បន្ទប់សវនាការតូច-ធំ ទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំ ដែលលមានសមត្ថភាព ធានារៀបចំអង្គប្រជុំដែលផ្ទុកអ្នកចូលរួមបាន១០០០នាក់ ដែលអាចធានាឲ្យរាល់ពិធីការ និងការប្រជុំថ្នាក់ជាតិ-អន្តរជាតិនានាផងដែរ។

២. ផ្នែកកណ្តាល ត្រូវរៀបចំជាទីធ្លា បដិសណ្ឋាកិច្ច និងរង់ចាំទទួលភ្ញៀវ (Lobby) នៅជាន់ផ្ទាល់ដី នៅទីធ្លាជាន់ទី១ រៀបចំជាទីធ្លាសម្រាប់ពិធីត្រួតពល កងកិត្តិយស។

៣. ផ្នែកខាងលិច ឬ (ស្លាបស្តាំ) រៀបចំជាសាលពិព័រណ៍ ជាបន្ទប់រក្សាឯកសារ ជាទីកន្លែង បម្រើការធានា សន្តិសុខ សុវត្ថិភាព ការិយាល័យធ្វើការថ្នាក់ដឹកនាំក្រសួងការពារជាតិ និងបណ្តាការិយាល័យសំខាន់ចាំបាច់មួយចំនួន ផ្នែកខាងលិចនេះ មានចំនួន៦ជាន់ (គិតទាំងជាន់ផ្ទាល់ដី)។

គួរបញ្ជាក់ផងដែរថា ការសិក្សាគម្រោងប្លង់អគារថ្មីនេះ ត្រូវបានឆ្លងកាត់ការផ្តល់មតិណែនាំពីគណៈកម្មការព្រមទាំងមានការចង្អុលបង្ហាញពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលសម្តេចគឺជាស្ថាបនិកនៃអគារទីស្តីការក្រសួងការពារជាតិថ្មីនេះ ដើម្បីទុកជាស្នាដៃប្រវត្តិសាស្រ្ត ជូនកងយោធពលខេមរភូមិន្ទនៅថ្ងៃអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]