ក្រសួងជំរុញអាជ្ញាធរខេត្តកែវ អនុវត្តផែនការមេរៀបចំក្រុង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត

រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តតាកែវ បាននិងកំពុងផ្តួចផ្តើមអនុវត្តផែនការមេ និងប្លង់គោលរបស់ខេត្តតាកែវ ដោយយកបឹងតាកែវជាចំណុចចាប់ផ្តើមក្នុងការរៀបចំក្រុង សំដៅដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត។

នេះបើយោងតាមកិច្ចប្រជុំពិភាក្សាលើការរៀបចំលំហសាធារណៈបឹងតាកែវ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានឱ្យដឹងថា ក្នុងផែនការមេ និងប្លង់គោលរបស់ខេត្តតាកែវ បានកំណត់យកបឹងតាកែវដែលបឹងនេះផ្សារភ្ជាប់អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់កម្ពុជាតាំងពីកើតនគរជាចំនុចចាប់ផ្តើមក្នុងការរៀបចំក្រុង។ ឯកឧត្តមបន្តថា​ រដ្ឋាភិបាល គ្រោងធ្វើការប្រែក្លាយបឹងតាកែវឱ្យទៅជាសួនសាធារណ:ដ៏ធំមួយក្នុងក្រុងដូនកែវ នឹងផ្តល់នូវកន្លែងលំហែកម្សាន្តដល់សាធារណជន និងជាការគិតគូរដល់សុខភាព និងបង្កើននូវគុណតម្លៃជីវិតសម្រាប់អ្នកក្រុងដូនកែវ និងអ្នកខេត្តតាកែវ។

ពាក់ព័ន្ធបឹងតាកែវនេះដែរ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម  វ៉ី សំណាង  អភិបាល​ខេត្ត​តាកែវ ធ្លាប់ប្រកាស​ពីគម្រោង​វិនិយោគ​ជាង ២​លាន​ដុល្លារ​ ក្នុង​ការ​សាងសង់​ប្រាសាទ​ថ្មី​មួយ​ដែល​មានទីតាំងស្ថិត​នៅចំ​កណ្តាល​បឹង​តាកែវ ក្នុង​គោល​បំណង​លើក​កម្ពស់​បេតិកភណ្ឌ​វប្បធម៌ និង​ជំរុញ​វិស័យ​ទេសចរណ៍របស់ខេត្តនេះឱ្យកាន់តែរីកចំរើនថែមទៀត៕ (អានបន្ថែម)

កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងក្រសួង និងអាជ្ញាធរខេត្តនេះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព ដែលជះឥទ្ធិពលជាវិជ្ជមានដល់បរិស្ថាន និងសុខុមាលភាពសហគមន៍ក្នុងខេត្តតាកែវ។ នៅពេលដែលគម្រោងទាំងនេះដំណើរការ ពួកគេរំពឹងថានឹងជំរុញយ៉ាងខ្លាំងនូវកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងភាពរស់រវើកនៃវប្បធម៌ ដែលធ្វើឱ្យខេត្តតាកែវក្លាយជាចំណុចលេចធ្លោគួរឱ្យកត់សម្គាល់នៅក្នុងទេសភាពទីក្រុងរបស់កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា ប្រកាសដាក់ឱ្យដំណើរការប្រឡងប្រណាំងទីក្រុងស្អាត សម្រាប់រយៈពេល៤ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ […]

អាជ្ញាធរខេត្តកណ្តាលប្រកាសកែលម្អតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យទៅជាសួនធារណៈដ៏រស់រវើកនិងបៃតង

ខេត្តកណ្តាល គ្រោងនឹងដំណើរការការផ្លាស់ប្តូរដ៏សំខាន់មួយ ខ […]

រដ្ឋប្រកាសសង់បន្ទប់ទឹកជិត ៤០កន្លែងបន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើងក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីផែនការសាងសង់បន្ទប់ទឹកសាធា […]

រដ្ឋាភិបាលកម្ពុជាបើកការដ្ឋានអភិវឌ្ឍក្រុងរណបថ្មីបំផុត ទំហំ ២១០ហិកតា នៅអរិយក្សត្រ

ទីក្រុងរណបថ្មីនេះមានឈ្មោះថា ទីក្រុងមេគង្គឃី មានទំហំជាង […]