ក្រសួងដាក់កំហិតតឹង! ហាមសាងសង់ ជួសជុល ឬរុះរើសំណង់ដាច់ខាត បើកគ្មានលិខិតអនុញ្ញាត

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហាមឃាត់ដល់ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ទាំងអស់ ហាមមិនឱ្យចុះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើ សំណង់ណាដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានពីអជ្ញាធរមានសមត្ថកិច្ចជាមុនឡើយ។

បើតាមលិខិតជូនដំណឹង ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ការហាមឃាត់នេះ ធ្វើឡើងក្នុងគោលបំណងកុំឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាគម្លាត គុណភាព សុវត្ថិភាពសំណង់ ដល់អ្នកប្រើប្រាស់ និងសាធារណៈជនទូទៅ។

ចំពោះក្រុមហ៊ុន ឬក្រុមជាងសំណង់ណាមួយ មិនគោរពតាមលិខិតជូនដំណឹងនេះ នឹងអាចត្រូវដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ទណ្ឌកម្មនានា និងកសាងបញ្ជូនសំណុំរឿងទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន។

- Video Advertisement -