ក្រសួងដែនដី៖ គម្រោងប្លង់មានហត្ថលេខារបស់វិស្វករ ដែលមានអាជ្ញាបណ្ណពីក្រសួង ទើបស្របច្បាប់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាល់គម្រោងប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើ ត្រូវតែមានហត្ថលេខាទទួលខុសត្រូវដោយអ្នកសិក្សាគម្រោងប្លង់ដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមមាត្រា១៥ និងមាត្រា៣២ នៃច្បាប់ស្តីពីសំណង់។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

ការបញ្ជាក់នេះ ធ្វើឡើងក្រោយសង្កេតឃើញថា មានការផ្សព្វផ្សាយ និងចែករំលែកនៅតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការសិក្សាគម្រោងប្លង់ និងការចុះហត្ថលេខាទទួលខុសត្រូវលើគម្រោងប្លង់ដោយស្ថាបត្យករ ឬវិស្វករដោយមិនចាំបាច់ស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនាំឱ្យការភាន់ច្រលំពីសាធារណជន។

ជាមួយនឹងបញ្ហានេះ ក្រសួងនឹងមិនទទួលស្គាល់ចំពោះរាល់ការចុះហត្ថលេខាបញ្ជាក់លើរាល់ឯកសារ និងគម្រោងប្លង់របស់ស្ថាបត្យករ ឬវិស្វករណាដែលមិនទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួងរៀបចំដែនដី​​ នគរូបនីយកម្ម និងសំណង់នោះទេ។

ទន្ទឹមនឹងនេះ ក្រសួងតម្រូវ​ឱ្យរាល់គម្រោងប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើ ត្រូវមានហត្ថលេខាទទួលខុសត្រូវដោយស្ថាបត្យករ ឬវិស្វករដែលមានអាជ្ញាបណ្ណពីក្រសួង។

ដោយឡែក ការចុះត្រួតពិនិត្យការដ្ឋានសាងសង់ ត្រូវធ្វើឡើងដោយមន្ត្រីត្រួតពិនិត្យសំណង់ ឬមន្ត្រីអធិការកិច្ចសំណង់ ដែលត្រូវមានការចាត់តាំងពីអាជ្ញាធរមានសមត្ថកិច្ចកំណត់ដោយច្បាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]