ក្រសួងណែនាំដល់គ្រប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា ត្រូវមានទីតាំងសម្រាប់បំពាក់គ្រឿងបរិក្ខារទូរគមនាគមន៍

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការណែនាំដល់ម្ចាស់សំណង់ អ្នកអភិវឌ្ឍន៍បុរីលំនៅឋាន អ្នកវិនិ​យោគតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់ផ្សេងទៀត ត្រូវមានទុកទីតាំងសម្រាប់បំពាក់​គ្រឿងបរិក្ខារទូរគមនាគមន៍ ដើម្បីធានាបាននូវហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញ និងការផ្តល់សេវាទូរគមនាគមន៍ ដែ​​លជាការឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្តីណែនាំ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥​។

ក្នុងនោះ ម្ចាស់សំណង់ និងអ្នកវិនិយោគក្នុងតំបន់ខាងលើ ត្រូវ៖

១. រក្សាទុកទីតាំង ឬបន្ទប់សម្រាប់បំពាក់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ការងារសាងសង់ ឬដំឡើងស្ថានីយ អង់តែន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍។ ទីតាំង ទំហំ និងគម្រោងប្លង់សម្រាប់ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសម្រាប់ការផ្តល់សេវាទូរគមនាគមន៍ ត្រូវអនុវត្តតាមបទប្បញ្ញត្តិបច្ចេកទេស ដូចខាងក្រោម÷

  • សំណង់ស្ថានីយអង់តែន៖ ក្នុងបរិវេណបុរីលំនៅឋាន តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ រមណីយដ្ឋានទេសចរណ៍ ឬតំបន់ផ្សេងទៀត ត្រូវរក្សាទុកដីទំហំ 2.25m² ឬ 1.5m x 5m និងដីទំហំ 12m² ឬ 2m x 6m ឬ 3m x 4m
  • ការបំពាក់ប្រព័ន្ធអាយប៊ីអេស (IBS)÷ ក្នុងអគារពាណិជ្ជកម្ម អគារសហកម្មសិទ្ធិ អគារផ្សារទំនើប និងអគារ ផ្សេងទៀត ត្រូវមានបន្ទប់ទំហំតូចបំផុតត្រឹម 12m² ឬ 2m x 6m ឬ 3m x 4m សម្រាប់បំពាក់គ្រឿងសម្ភារៈ បរិក្ខារទូរគមនាគមន៍ និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រព័ន្ធអាយប៊ីអេស
  • ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍ ៖ ម្ចាស់សំណង់ អ្នកអភិវឌ្ឍន៍បុរីលំនៅឋាន អ្នកវិនិយោគ តំបន់ខុស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់ផ្សេងទៀត ត្រូវរៀបចំ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍ ដើម្បីធ្វើជាបណ្តាញបញ្ជូន (Transport Network) និងបណ្តាញតភ្ជាប់ទៅស្ថានីយអង់តែនសម្រាប់ការផ្តល់សេវាទូរស័ព្ទចល័ត និង/ឬបណ្តាញតភ្ជាប់ទៅទីតាំងអ្នក ប្រើប្រាស់ (Last-mile Network) រួមទាំងប្រអប់ Fiber Termination Box សម្រាប់ផ្តល់សេវាអ៊ីនធឺណិត អចល័ត (FTTH) និងសេវាទូរស័ព្ទអចល័ត ព្រមទាំងអាចផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរពី ប្រតិបត្តិករអ៊ិនធឺណិតមួយទៅប្រតិបត្តិករអ៊ីនធឺណិតមួយទៀតដោយពុំចាំបាច់រៀបចំបណ្តាញថ្មី។

២. សហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ក្នុងការសាងសង់ ឬការដំឡើងស្ថានីយអង់តែន ឬការបំពាក់ប្រព័ន្ធ អាយប៊ីអេស ឬការសាងសង់បណ្តាញខ្សែកាបទូរគមនាគមន៍ ទៅក្នុងគម្រោងសាងសង់ ដោយអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ បទប្បញ្ញត្តិបច្ចេកទេសទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធដទៃផ្សេងទៀត។

សេចក្តីណែនាំនេះតំណាងឱ្យគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង ដោយធានាថាប្រទេសជាតិអាចរក្សាបាននូវភាពជឿនលឿននៃបច្ចេកវិទ្យា និងបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់ប្រជាពលរដ្ឋ។ នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍ វិធីសាស្រ្តសកម្មចំពោះទូរគមនាគមន៍នេះនឹងមានសារៈសំខាន់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនរបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឌីជីថលភ្លោះកំពុងបង្កើតអនាគតតភ្ជាប់ 5G យ៉ាងដូចម្តេច?

យើងមិនអាចមើលឃើញពីតថភាពទាំងស្រុងនោះទេ ប៉ុន្តែវាតែងតែចេញព […]