ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យប្រទេសស៊ុយអែតពិចារណាមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិម ដែលមានឈ្មោះល្បីល្បាញហៅថា IKEA នៅកម្ពុជា ខណៈទីផ្សារមួយនេះកំពុងតែមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន។
នេះបើយោងតាមជំនួបរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃប្រទេសុយអែតនៅកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងមកនេះ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា៖ «ភាគីកម្ពុជាចង់ឱ្យអ្នកធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ចូលមកកម្ពុជាបន្ថែម»។
«ឧទាហរណ៍ដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo គួរចូលមកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា»។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត នឹងពិចារណាលើរឿងនេះ ដោយនឹងបន្តពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំង ២ លើគ្រប់វិស័យពិសេសវិស័យពាណិជ្ជកម្ម។
គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕