ក្រសួងរ៉ែ បើកការស្នើសុំអាជ្ញាបណ្ណស្វែងរករ៉ែលើទីតាំងចំនួន៨តំបន់

ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកទទួលពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករ៉ែចំនួន ៨ តំបន់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១០ ខែមករា តំបន់ចំនួនប្រាំបី មានផ្ទៃដីស្វែងរុករករ៉ែ សរុបចំនួន ១ ៣៩០ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងខេត្ត ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ សៀមរាប និងមណ្ឌលគីរី។

ក្រសួងបញ្ជាក់ថា បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ចាប់ពីពេលជូនដំណឹង រហូតដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយលទ្ធផលនៃក្រុមហ៊ុនដែលនឹងទទួលបានអាជ្ញាបណ្ណ នឹងត្រូវប្រកាសជាសាធារណៈ បន្ទាប់ពីបានអនុវត្តតាមនីតិវិធីចប់សព្វគ្រប់។

ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានឪ្យដឹងថា ការប្រកួតប្រជែងជាសាធារណៈ ស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែនេះគឺត្រូវបានធ្វើឡើងជាបន្តបន្ទាប់។

បច្ចុបន្បន្ននេះ ក្រុមហ៊ុនចំនួនជាង ៣០ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណស្វែងរុករករ៉ែ រួចហើយ ដែលភាគច្រើននៃក្រុមហ៊ុនទទួលអាជ្ញាបណ្ណនេះ គឺជាក្រុមហ៊ុនអន្តរជាតិ។

ឯកឧត្តម យស មុនីរ៉ាត់ បញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនទទួលអាជ្ញាបណ្ណកន្លងមក មានក្រុមហ៊ុនមួយចំនួន បានសិក្សាឃើញសក្កានុពលអាចវិនិយោគបាន។

ឯកឧត្តម យស មុនីរ៉ាត់ ថ្លែងថា៖ “ការបើកអោយប្រកួតប្រជែងស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ គឺផ្តោតទៅលើការស្វែងរុករករ៉ែ ប្រភេទលោហធាតុ ហើយកន្លងមកមានក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្វែងរុករករ៉ែកន្លងមក បានបង្ហាញពីសក្កានុពលលើការស្វែងរុករករ៉ែ”។

គួរបញ្ជា្កក់ថា បច្ចុប្បន្នក្រុមហ៊ុន Renaissance Minerals (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL បានទទួលអាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែ នៅឆ្នាំ២០១៨ ហើយក្រុមហ៊ុនគ្រោងចាប់ផ្តើមដំណើរការរុករករ៉ែមាសនៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]