ក្រសួងសាធារណការនឹងចាប់ផ្តើមសាងសង់ផ្លូវនិងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗ

ក្រសួងសាធារណការ និងដឹកជញ្ជូននឹងធ្វើការបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមការបញ្ជាក់ផ្ទាល់ដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន។

ថ្លែងអំពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងកម្មវិធីផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ ROAD CARE កាលពីពេលថ្មីៗ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវសំខាន់ៗចំនួន ៥ ខ្សែ និងស្ពានចំនួន០១ខ្សែ គឺនឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលដ៍ខ្លីខាងមុខ ខណៈការសិក្សា និងការស្វែងរកថវិកាត្រូវបានបញ្ចប់។

តាមការបញ្ជាក់របស់ឯកឧត្តម ផ្លូវទាំងនោះរួមមាន ផ្លូវជាតិលេខ ១០ តភ្ជាប់ពីសំឡូតដល់កោះកុង ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ៤១ (ភ្ជាប់ពីផ្លូវជាតិលេខ ៤មកផ្លូវជាតិលេខ៣) ខណៈផ្លូវជាតិលេខ ៣១ ភ្ជាប់ពីបែកគូសចុះមកកំពង់ត្រាច និងផ្លូវជាតិលេខ ៣៣ ពីកំពតមកកែប ក៏ត្រូវបានពិភាក្សាចប់សព្វគ្រប់អស់ហើយដែរ។

ក្រៅពីនេះ ឯកឧត្តមបញ្ជាក់ទៀតថា៖ «យើងកំពុងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គពីក្រចេះ យើងកំពុងសាងសង់ស្ពាននៅស្ទឹងត្រង់ យើងត្រៀមបើការដ្ឋានស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ»។

គួរបញ្ជាក់ថា ថ្មីៗនេះក៏មានការប្រកាសត្រៀមចុះកិច្ចសន្យាសាងសង់ផ្លូវចំនួន ៣៤ ខ្សែក្នុងខេត្តព្រះសីហនុដែលការសាងសង់អាចនឹងចាប់ផ្តើមនៅពេលរដូវវស្សាត្រូវបានបញ្ចប់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]