ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឲ្យម្ចាស់សំណង់ ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលការស្នើសុំនេះគឺដើម្បី គ្រប់គ្រងទិន្នន័យសំណង់ប្រកបដោយប្រសិទ្ធភាព និងដើម្បីធានាគុណភាព សុវត្ថិភាព សោភ័នភាពសំណង់ និង ការពារអ្នកប្រើប្រាស់សំណង់ និងសាធារណជន។
យោងប្រកាស ស្តីពី “បែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន” ចុះថ្ងៃទី0៦ ខែធ្នូ ក្រសួងបញ្ជាក់ថា ប្រកាសនេះមានគោលបំណងបង្ការ និងទប់ស្កាត់ហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់សំណង់ដែលគ្មានគុណភាព និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ និងលើកតម្លៃសេដ្ឋកិច្ចនៃសំណង់។
ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ ដែលតម្រូវឲ្យមានលិខិតអនុញ្ញាតសាងសង់ និងដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន ដូចជាសំណង់ដែលគ្មានការអនុញ្ញាតសាងសង់ សំណង់ដែលសាងសង់ខុសពីលិខិតអនុញ្ញាតសាងសង់ និងសំណង់ដែលមានលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែគ្មានវិញ្ញាបនបត្របញ្ជាក់ពីភាពត្រឹមត្រូវ ឬលិខិតបិទការដ្ឋាន។
ប្រកាសដដែល បញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំ ក្រោយច្បាប់ស្តីពីសំណង់ចូលជាធរមាន ម្ចាស់សំណង់ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីសំណង់នោះតម្រូវឲ្យមានលិខិតអនុញ្ញាតសាងសង់។
ចំពោះម្ចាស់នៃសំណង់ដែលបានសាងសង់រួចមុនថ្ងៃទី ២០ ខែធ្នូ ឆ្នាំ១៩៩៧ អាចមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ច។
បន្ថែមពីលើនេះ ក្រសួងបញ្ជាក់ថា ចំពោះសំណង់ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ម្ចាស់សំណង់ត្រូវមកដាក់ពាក្យស្នើសុំនៅច្រកចេញចូលក្រសួង ហើយចំពោះសំណង់ដែលស្ថិតក្រោមសមត្ថកិច្ចរាជធានី ខេត្ត ឬក្រុង ស្រុកខណ្ឌ ត្រូវមកដាក់ពាក្យនៅច្រកចេញចូលនៃរដ្ឋបាលនីមួយៗ។
គួរបញ្ជាក់ថា ច្បាប់ស្តីពីសំណង់ ត្រូវបានប្រកាសឲ្យប្រើប្រាស់ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩៕