ក្រសួងឧស្សាហកម្មប្រកាសឱ្យអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត តម្លៃជាង $១៨០លាន នៅកម្ពុជា

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្ត គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងរយៈពេល៥ឆ្នាំ មានតម្លៃ ១៨៤,៩លានដុល្លារអាមេរិក ជាផ្លូវការហើយ។ នេះបើតាមសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

គម្រោងនេះ នឹងត្រូវអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ២០៣០។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងនេះនឹងមានរយៈពេល ៥ឆ្នាំ គ្រោងប្រើថវិកាប្រមាណ ១៨៤,៩ លានដុល្លារអាមេរិក ដោយក្នុងនោះ ១៦៣លានដុល្លារជាហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក និង ៤,៣លានដុល្លារអាមេរិកទៀត ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល រួមជាមួយការវិនិយោគពីវិស័យឯកជនប្រមាណ ១៧,៦លានដុល្លារអាមេរិក។

ឯកឧត្តមបន្តថា សមាសធាតុទី១ នៃគម្រោង ផ្តោតលើការកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីសម្រាប់រដ្ឋាករទឹក នៅក្រុងសែនមនោរម្យ ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង និងស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង ដោយពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់ទាំងនោះ។ សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជនក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ក៏អាចទទួលបានជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុពីគម្រោងខាងលើនេះផងដែរ។

ជាចុងក្រោយ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់បន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករទឹកស្អាត ដើម្បីដោះស្រាយបញ្ហានៃការបាត់បង់ប្រភពទឹក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ក្រសួងក៏កំពុងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកលើបណ្តាញទឹកស្អាតផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]