ក្រសួង២ រួមគ្នាបង្កើតមណ្ឌលសុខភាពថ្មី ១៣កន្លែង និងពង្រឹងសមត្ថភាពមណ្ឌលសុខភាពនៅទូទាំងប្រទេស

ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃសម្រេចបង្កើតមណ្ឌលសុខភាពថ្មីចំនួន ១៣កន្លែង មន្ទីរពេទ្យបង្អែកថ្មី ១កន្លែង ប៉ុស្តិ៍​សុខ​ភាព​​ថ្មី ១កន្លែង និងតម្លើងកម្រិតមន្ទីរពេទ្យបង្អែកចំនួន ២កន្លែង និងតម្លើងប៉ុស្តិ៍សុខភាពឱ្យទៅ​ជាមណ្ឌល​សុខភាព​ចំនួន ៥កន្លែង នៅទូទាំងប្រទេស។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៣១ សនរ/ប្រក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

ការសម្រេចបង្កើតមណ្ឌលសុខភាពថ្មីចំនួន ១៣កន្លែង រួមមាន៖

  • មណ្ឌលសុខភាពដីក្រហម ស្ថិតក្នុងខេត្តឧត្តរមានជ័យ
  • មណ្ឌលសុខភាពតាំងសំរោង និងមណ្ឌលសុខភាពត្រាចទង ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
  • មណ្ឌលសុខភាពអូរសណ្តាន់ មណ្ឌលសុខភាពអន្លង់ត្នោត មណ្ឌលសុខភាពឧទ្យានសំកុលសែនជ័យ មណ្ឌល​​សុខភាពរវៀង មណ្ឌលសុខភាពសន្ទ្រែ និងមណ្ឌលសុខភាពរកាត ស្ថិតក្នុងខេត្តពោធិ៍សាត់។
  • មណ្ឌលសុខភាពគគីរសោម ស្ថិតក្នុងខេត្តស្វាយរៀង
  • មណ្ឌលសុខភាពទំនប់រលក ស្ថិតក្នុងខេត្តព្រះសីហនុ
  • មណ្ឌលសុខភាពពារាម ស្ថិតក្នុងខេត្តតាកែវ
  • មណ្ឌលសុខភាពផាត់សណ្តាយ ស្ថិតក្នុងខេត្តកំពង់ធំ។

ទន្ទឹមនឹងនេះផងដែរ ក្រសួង បានសម្រេចឱ្យបង្កើតប៉ុស្តិ៍សុខភាពអាយុយឺនយូរ អូរបាក់រទេះ ស្ថិតក្រោមណ្ឌល​សុខ​ភាព​ថ្មី ស្ថិតក្នុងខេត្តព្រះសីហនុ និងបង្កើតមន្ទីរពេទ្យបង្អែកថ្មី ១កន្លែង ឈ្មោះថាមន្ទីរពេទ្យបង្អែកកែវសីមា ជាប្រភេទ​មន្ទីរពេទ្យផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) ស្ថិតក្នុងខេត្តមណ្ឌលគិរី។

បន្ថែមពីនេះ ក្រសួង បានតម្លើងកម្រិតមន្ទីរពេទ្យបង្អែកចំនួន ០២កន្លែង រួមមាន មន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ តម្លើងពីកម្រិត CPA2 ទៅជា CPA3 និងមន្ទីពេទ្យបង្អែកអង្គរជុំ ក្នុងខេត្តសៀមរាប តម្លើងពីកម្រិត CPA1 ទៅជា CPA2។

ក្រៅពីនេះ ក្រសួងទាំងពីរ បានតម្លើងប៉ុស្តិ៍សុខភាពចំនួន ០៥កន្លែង ទៅជាមណ្ឌលសុខភាពរួមមាន៖

  • មណ្ឌលសុខភាពអូរក្ល មណ្ឌលសុខភាពស្រែឈូក មណ្ឌលសុខភាពពាមជីមៀត ស្ថិតក្នុងខេត្តមណ្ឌលគិរី
  • មណ្ឌលសុខភាពអូរសោម ស្ថិតក្នុងខេត្តពោធិ៍សាត់
  • មណ្ឌលសុខភាពសៀង ណាំ កំពង់ភ្លុក ស្ថិតក្នុងខេត្តសៀមរាប។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]