ក្រុមហ៊ុនកូរ៉េ​ចំនួន ៥០ ចង់មកវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

បណ្ដារក្រុមហ៊ុនចំនួន ៥០ មកពីសម្ព័ន្ធឧស្សាហកម្មកូរ៉េ (KIAF) ចង់មកវិនិយោគលើវិស័យអាទិភាពសំខាន់ៗនៅកម្ពុជា នាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនេះ បានមកជួបពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីសិក្សាស្វែងយល់ពីវិស័យទាំងនេះរួចរាល់ហើយ។

ថ្លែងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា​។

លោកបន្តថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ មានបំណងមកស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលើជំនាញ​យានយន្ត​ បច្ចេកទេស​ បច្ចេកវិទ្យា​, សេវាថែទាំសុខភាពនិងកែសម្ផស្ស,​ ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។

ជាការឆ្លើយតប សម្ដេច បានស្វាគមន៍ចំពោះសម្ព័ន្ធឧស្សាហកម្មកូរ៉េ ដែលមកកាន់កម្ពុជា ខណៈសម្តេចក៏ បានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

គួររំលឹកថា ត្រឹមរយៈពេលមួយខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩៣៩លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ (អានបន្ថែម)

របាយការណ៍ដដែលបន្តថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះដែរ ឃើញថាការវិនិយោគមកពីប្រទេសវៀតណាមស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១,០៨% នៃទុនវិនិយោគសរុប ខណៈប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក ២៤,២៦% នៃទុនវិនិយោគសរុប និងកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែក ១៤,៤៩% នៃទុនវិនិយោគសរុប។

ចំណាប់អារម្មណ៍ដែលកំពុងកើនឡើងពីក្រុមហ៊ុនកូរ៉េនេះ គឺជាក្តីសង្ឃឹមមួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងកំណើនប្រកបដោយចីរភាព។ នៅពេលដែលការពិភាក្សាបន្ត សក្ដានុពលសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចកាន់តែរឹងមាំរវាងកូរ៉េ និងកម្ពុជាមើលទៅមានការរីកចម្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អ្នកវិនិយោគមកពី ៤០ក្រុមហ៊ុន កំពុងសម្លឹងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យថាមពល និង…

សហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ដែលមាន​ប្រមាណ ៤០ក្ […]

នាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសច្រើនទៀត ខណៈបច្ចុប្បន្នវិស័យឧស្សាហកម្មកំពុងមានសន្ទុះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថ […]

ជាង ២០០ក្រុមហ៊ុន ចូលរួមក្នុងកម្មវិធីធុរកិច្ចលើកទី១២ របស់សមាគមអ្នកសាងសង់កម្ពុជា

សមាគមអ្នកសាងសង់កម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ […]