ក្រុមហ៊ុនចិនគ្រោងនឹងសាងសង់ស្ថានីយបញ្ជូនអគ្គិសនីថ្មីមួយនៅខេត្តព្រះសីហនុ

កាលពីថ្ងៃទី ១២ ខែសីហា កន្លងមកនេះ ក្រុមហ៊ុនយក្សចិន Sinomach តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន CNEG បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន SNTP នៃប្រទេសកម្ពុជា លើគម្រោងបង្កើតអនុស្ថានីយអគ្គិសនី និងបណ្តាញបញ្ជូនអគ្គិសនីថ្មីមួយ នៅខេត្តព្រះសីហនុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុម Sinomach គម្រោងនេះរួមមាន ការកសាងប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រថ្មី (GIS) ចំនួន ២ ខ្សែ បណ្តាញបញ្ជូនអគ្គិសនី ២៣០kV និង ១១៥kV ប្រវែង ២៧ គីឡូម៉ែត្រ ក៏ដូចជាការពង្រីកអនុស្ថានីយបញ្ជូនអគ្គិសនី ផងដែរ។

ថ្លែងក្នុងពិធីចុះហត្ថលេខាដែលធ្វើឡើងនៅទីក្រុងប៉េកាំងនេះ ប្រធានក្រុមហ៊ុន CNEG លោក Lu Wenjun បានសំដែងសុទិដ្ឋិនិយមថា ក្រុមហ៊ុនរបស់លោកនឹងនាំយកបច្ចេកវិទ្យានិងការគ្រប់គ្រងល្អបំផុតមកប្រើប្រាស់ក្នុងគម្រោងនេះ ក្នុងគោលបំណងផ្តល់នូវសេវាកម្មល្អបំផុតសម្រាប់ប្រទេសកម្ពុជា។

លោក Lu បានមានប្រសាសន៍ថា ៖ ខ្ញុំជឿជាក់ថាគម្រោងនេះនឹងជួយកាត់បន្ថយកង្វះខាតថាមពលអគ្គីសនីក្នុងស្រុកនិងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ” ។

ទោះយ៉ាងណាសេចក្តីប្រកាសព័ត៌មាននេះ ពុំទាន់បានបញ្ជាក់នៅឡើយទេ អំពីព័ត៌មានលម្អិតនៃគម្រោង ដូចជា ទុនវិនិយោគ ពេលវេលាកំណត់នៃការសាងសង់ ក៏ដូចជាទីតាំងជាក់លាក់ក្នុងការសាងសង់។

ចាប់តាំងពីឆ្នាំ ២០០៧ ក្រុមហ៊ុនចិនមួយ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ខ្លួន បានសហការយ៉ាងជិតស្និតជាមួយនឹងអគ្គិសនីកម្ពុជា ធ្វើការលើគម្រោងជាច្រើនរួមមាន រោងចក្រវារីអគ្គិសនីតាតៃក្នុងខេត្តកោះកុង គម្រោងពង្រីកបណ្តាញខ្សែអគ្គិសនីនិងអនុស្ថានីយអគ្គិសនីជាតិ ក៏ដូចជាការពង្រីកបណ្តាញអគ្គិសនីនៅជនបទផងដែរ។

គួរបញ្ជាក់ផងដែរ ការផលិតអគ្គិសនីភាគច្រើននៅប្រទេសកម្ពុជា គឺពឹងផ្អែកលើវារីអគ្គិសនីនិងធ្យូងថ្ម ហើយមួយចំណែកទៀតគឺនាំចូលពីប្រទេសជិតខាងដូចជា វៀតណាម ថៃ និងឡាវ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]