ក្រុមហ៊ុនចិនគ្រោងវិនិយោគលើវិស័យឧស្សាហកម្មផលិតឥដ្ឋការ៉ូ និងឥដ្ឋសំណង់នៅកម្ពុជា

សមាគមវិស័យឥដ្ឋការ៉ូ និងឥដ្ឋសំណង់មកពីប្រទេសចិន បាននិយាយថា មានក្រុមហ៊ុនចិនមួយចំនួនគ្រោងវិនិយោគនៅកម្ពុជាដើម្បីផ្គត់ផ្គង់ក្នុងវិស័យសំណង់ដែលកំពុងតែកើនឡើង។

លោកស្រី Xu Yanming ប្រធានដឹកនាំប្រតិភូសមាគមឥដ្ឋការ៉ូ និងឥដ្ឋសំណង់ចិន បានលើកឡើងនូវគម្រោងវិនិយោគនេះ នៅក្នុងជំនួបជាមួយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងសិប្បកម្ម កាលពីទី១៣ កន្លងទៅ។

យោងតាមព័ត៌មានពីក្រសួងឧស្សាហកម្ម លោកស្រី Xu Yanming និយាយថា វិស័យសំណង់នៅកម្ពុជា មានភាពចម្រើនខ្លាំង បានទាក់ទាញបណ្តាក្រុមហ៊ុនចិន លើការវិនិយោគនៅកម្ពុជា។

លោកស្រី មានប្រសាសន៍ថា ក្រុមហ៊ុនចិនបានកំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគផលិតសម្ភារឥដ្ឋការ៉ូ និងឥដ្ឋសំណង់។

ឯកឧត្តម ចម ប្រសិទ្ធ មានប្រសាសន៍ថាកម្ពុជាមានសក្តានុពល និងស្ថានភាពអំណោយផលចំពោះការវិនិយោគលើវិស័យផលិតគ្រឿងសំណង់នៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងលើវិស័យនេះ។

ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់ថាបច្ចុប្បន្ន ទោះបីមានក្រុមហ៊ុន រោងចក្រ និងសិប្បកម្ម មួយចំនួនកំពុងផលិត វិស័យឥដ្ឋការ៉ូ ឥដ្ឋសំណង់ រឺក្បឿង នៅកម្ពុជាក៏ដោយ ក៏ប៉ុន្តែកម្ពុជានៅតែមានការនាំចូលគ្រឿងសំណង់ទាំងអស់នេះពីក្រៅប្រទេស។

ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់ទៀតថា៖ “បើសិនជាផលិតផលរបស់ក្រុមហ៊ុន ក្នុងសមាគមផលិត ឥដ្ឋការ៉ូ រឺឥដ្ឋសំណង់មានគុណភាពខ្ពស់តាមស្តង់ដារ ពិតជាមានទីផ្សារល្អនៅកម្ពុជា ព្រោះជួយកាត់បន្ថយការនាំចូលពីក្រៅ ហើយក៏អាចមានលទ្ធភាពធ្វើការនាំចេញទៅក្រៅតាមប្រពន្ធអនុគ្រោះពាណិជ្ជកម្មរបស់កម្ពុជាផងដែរ”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]