ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុនចិន Jiangsu General Science គ្រោងនឹងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ក្រោមទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិតសំបកកង់បានដល់ ៦លានគ្រាប់ ក្នុងមួយឆ្នាំៗ។ នេះបើយោងតាម European Rubber Journal។
រោងចក្រនេះនឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយរំពឹងថានឹងចំណាយពេល ១៥ខែ ដើម្បីបញ្ចប់ការសាងសង់ ហើយគ្រោងនឹងបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០២២ ។
យោងតាមក្រុមហ៊ុន រោងចក្រនេះនឹងបង្កើតការងារថ្មីយ៉ាងហោច ៨០០កន្លែង និងបង្កើតប្រាក់ចំណេញប្រចាំឆ្នាំជាមធ្យមប្រមាណ ២៥,៥ លានដុល្លារអាមេរិក នៅពេលប្រតិបត្តិការពេញលេញ។
ក្រុមហ៊ុនបានបន្ថែមទៀតថា ការសម្រេចចិត្តឈានជើងចូលទីផ្សារកម្ពុជាត្រូវបានគាំទ្រដោយរដ្ឋាភិបាលកម្ពុជា ដែលមានបំណងលើកទឹកចិត្តដល់កំណើនឧស្សាហកម្មឈើកៅស៊ូនៅក្នុងប្រទេស។
រោងចក្រថ្មីគឺជាគម្រោងវិនិយោគចុងក្រោយបង្អស់របស់ក្រុមហ៊ុន ទាក់ទិននឹងការពង្រីកវិសាលភាពទីផ្សារទៅក្រៅប្រទេស។
គួរបញ្ជាក់ផងដែរ កាលពីឆ្នាំមុន ក្រុមហ៊ុននេះក៏បានបើករោងចក្រផលិតសំបកកង់រថយន្តនៅក្រៅប្រទេសលើកដំបូងរបស់ខ្លួននៅប្រទេសថៃ ដែលផលិតសំបកកង់ឡានដឹកទំនិញ និងឡានក្រុងបានចំនួន ១លាន គ្រាប់ និងសំបកកង់រថយន្តធម្មតាចំនួន ៦លានគ្រឿង ត្រឹមត្រីមាសទី៤ ឆ្នាំ២០២១ នេះ ។