ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុនចំនួន២០ កំពុងដាក់ពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ខណៈដែលកាលបរិច្ឆេទនៃការទទួលពាក្យដាក់ដេញថ្លៃនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ ២០២០ នេះ។
នេះបើយោងទៅតាមប្រសាសន៍របស់ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ទទួលបន្ទុកការងារសំរាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។
លោកបានមានប្រសាសន៍ថា៖ «មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ២០ ហើយបានមកយកពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលកាលបរិច្ឆេទនៃការទទួលពាក្យដាក់ដេញថ្លៃនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។»
លោកបន្តថា៖ «នៅពេលខាងមុខ យើងនឹងរៀបចំការប្រមូលសំរាមជា ៣ តំបន់ក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយតំបន់មានក្រុមហ៊ុន ១ ជាអ្នកទទួលខុសត្រូវ។»
ថ្មីៗនេះដែរ ក្រុមហ៊ុនជប៉ុនធំៗ ចំនួន ៣ បានសំដែងការចាប់អារម្មណ៍មករវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីនៅភ្នំពេញ នេះបើយោងតាមប្រសាសន៍លោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ (អានបន្ត)
គួរបញ្ជាក់ផងដែរថា ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំការអភិវឌ្ឍគម្រោងបំប្លែងសំណល់រឹងទីប្រជុំជន ទៅជាថាមពលអគ្គិសនី នៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ ខណៈដែលកំណើនកាកសំណល់កំពុងកើនឡើងជាបន្តបន្ទាប់៕ (អានបន្ត)

