ក្រុមហ៊ុនដឹកជញ្ចូន Yang Ming នឹងបើកដំណើរការផ្លូវទឹកដំបូងគេពីចិនទៅវៀតណាម និងកម្ពុជា

សាជីវកម្មដឹកជញ្ជូនមហាសមុទ្ររបស់ក្រុមហ៊ុនយ៉ាងម៉ិញ ឫ Yang Ming Marine Transportation Corporation ដែលជាក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ បានប្រកាសថាខ្លួននឹងមានសេវាដឹកជញ្ជូនផ្លូវដោយផ្ទាល់ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងប្រទេសកម្ពុជាដែលមានឈ្មោះថាសេវាកម្ម CVK ។

តាមរយៈសេចក្តីប្រកាសព័ត៌មានបានសរសេរថា៖ «ក្រុមហ៊ុនដឹកជញ្ចូនYang Ming មានសេចក្តីរីករាយសូមប្រកាសបើកដំណើរការសេវាកម្ម CVK ចាប់ពីថ្ងៃទី ២១ ខែតុលានេះតទៅ» ។

ដើម្បីពង្រឹងសេវាកម្មទូទាំងពិភពលោករបស់ខ្លួន ក្រុមហ៊ុននេះពង្រីកខ្សែរផ្លូវទឹករបស់ខ្លួនដែលភ្ជាប់ពីកំពង់ផែចិន ទៅដាណាងប្រទេសវៀតណាម និងទៅក្រុងព្រះសីហនុនៅកម្ពុជា។

ការបង្កើតខ្សែរផ្លូវទឹកនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនឲ្យមានរយៈពេលខ្លី និងធ្វើឲ្យសេវាកម្មនៃការដឹកជញ្ជូនមានប្រសិទ្ធភាពជាងមុន។

យោងតាមកាសែតខ្មែរថាមស៍ លោកស៊ិន ចន្ធី ដែលជាប្រធានសមាគមអ្នកដឹកជញ្ចូនទំនិញកម្ពុជា បានមានប្រសាសន៍ថា ផ្លូវផ្ទាល់នេះ គឺល្អសម្រាប់ប្រទេសកម្ពុជា នឹងអាចកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។

ក្រុមហ៊ុនដឹកជញ្ជូន Yang Ming ក៏បានប្រកាសតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនផងដែរថា ខ្លួននឹងមានផ្លូវទឹកផ្សេងទៀតដែលរួមមាន នៅទីក្រុងនីងបូ សៀងហៃ សៃម៉ាន ដាហាំង ហូជីមិញ ក្រុងព្រះសីហនុ និងហុងកុង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]