ក្រុមហ៊ុនធំៗ២ ទទួលបានសិទ្ធផ្តាច់មុខបង្កើតរោងចក្រដំទ្បើងរថយន្ត ជីអេស៊ី (GAC) នៅកម្ពុជា

ក្រុមហ៊ុន Gaungzhou Automobile (GAC) Group Co., Ltd, និងក្រុមហ៊ុន TH Automotive Manufacturing ទទួលបានបានចាប់ដៃគូសហការគ្នា ដើម្បីទទួលបានសិទ្ធិផ្តាច់មុខក្នុងការបើកដំណើរការរោងចក្រដំទ្បើងរថយន្ត GAC នៅកម្ពុជា។

នេះយោងតាមសន្និសីទសារព័ត៌មានស្តីពីការទទួលបានសិទ្ធិផ្តាច់មុខក្នុងការដំទ្បើងរថយន្ត ជីអេស៊ី (GAC) នៅកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Zhong Jie ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរបស់ស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំង តំណាងក្រុមហ៊ុនខាងលើ។

នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី  បានស្វាគមន៍ និងសាទរដល់ក្រុមហ៊ុនទាំងពីរ ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការដំទ្បើងរថយន្ត GAC នៅកម្ពុជា។ ឯកឧត្តមថា ការបង្កើតនូវសមិទ្ធផលដ៏ប្រសើរនេះឆ្លុះបញ្ចាំងពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយដែលអំណោយផលដល់ការវិនិយោគនិងធុរកិច្ច ក្រោមចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាល ទុកវិស័យឯកជនជាដែគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

ម្យ៉ាងទៀត ឯកឧត្តមថា ការបណ្តាក់ទុនវិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ផងដែរ ដូចជា ការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឧស្សាហកម្មរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ បន្ថែមពីនេះ ឯកឧត្តមថា រំពឹងថា ការវិនិយោគរបស់ក្រុមហ៊ុន នឹងទទួលជោគជ័យបន្ថែមទៀតក្នុងប្រតិបត្តិការអាជីវកម្មនាពេលខាងមុខ។

គួររំលឹកថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC សម្រេចចុះបញ្ជីគម្រោងវិនិយោគបានចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ ៧,២ ប៊ី(ពាន់)​លានដុល្លារ ខណៈចំនួនគម្រោងវិនិយោគបាន​កើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% និងទុនវិនិយោគបាន​កើនឡើងប្រមាណ ២,៥ ពាន់​លានដុល្លារ ស្មើនឹង​ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ គិតត្រឹមខែវិច្ឆិកា ២០២៥

ការវិនិយោគដើមទុនសរុបកើនឡើងដល់ $៩,៥ ពាន់លានដុល្លារ នៅឆ្ន […]

ការវិនិយោគលើវិស័យសំណង់របស់កម្ពុជាកើនឡើងដល់ជាង $៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ការវិនិយោគលើគម្រោងសំណង់កើនឡើងជិត ៧០% ដែល​ឆ្លុះ​បញ្ចាំង​ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

កម្ពុជា ទទួលបានគម្រោងថ្មី ៨ មានទុនវិនិយោគជាង ៧៤លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៨បន្ថែមទៀត មា […]

ចិនបង្ហើបថា៖ ចង់វិនិយោគបង្កើតតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ

ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ចាប់អារម្មណ៍លើក […]

រដ្ឋាភិបាលកម្ពុជាប្រកាសជាថ្មីក្នុងដាក់គោលដៅអភិវឌ្ឍព្រលានយន្តហោះភ្នំពេញ(ឬពោធិ៍ចិនតុង)

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីថា អាកាស […]