ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់កូរ៉េ មកចែករំលែកបទពិសោធន៍គ្រប់គ្រងធនធានទឹកដល់កម្ពុជា

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់កូរ៉េ HSCMT CO., LTD បានមកជួបពិភាក្សាជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃវាស់ស្ទង់ និងគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជាមួយលោក BYOUNG HOON KIM នាយកប្រតិបត្តិក្រុមហ៊ុន HSCMT CO., LTD នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចជំនួបនេះ មានគោលបំណង ដើម្បីពិភាក្សា និងស្វែងយល់ពីបច្ចេកវិទ្យាឆ្លាតវៃក្នុងការវាស់ស្ទង់ និងគ្រប់គ្រងធនធានទឹក ព្រមទាំងចែករំលែកបទពិសោធន៍ល្អៗរបស់ក្រុមហ៊ុនកូរ៉េ ដើម្បីគាំទ្រដល់ចក្ខុវិស័យរបស់រដ្ឋាភិបាល និងចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន HSCMT Co., Ltd ជាក្រុមហ៊ុនឈានមុខមួយនៅប្រទេសកូរ៉េលើបច្ចេកវិទ្យាវាស់ស្ទង់ឆ្លាតវៃ និងមានបទពិសោធន៍អភិវឌ្ឍ និងធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាឧបករណ៍ចាប់រលកសញ្ញាអ៊ុលត្រាសូនិក(ultrasonic) ដំបូងក្នុងប្រទេសកូរ៉េនាទសវត្សរ៍ឆ្នាំ១៩៩០ ហើយជាបន្តបន្ទាប់បានប្រមូលផ្តុំសមត្ថភាពលើការអភិវឌ្ឍ ការផលិត និងការចែកចាយឧបករណ៍វាស់ស្ទង់ឆ្លាតវៃ អស់រយៈពេលជាង ៣០ឆ្នាំ។ ក្រុមហ៊ុនមានការិយាល័យ និងដៃគូជាច្រើននៅក្រៅប្រទេសដូចជា ប្រទេសអ៊ូសបេគីស្ថាន រុស្ស៊ី ឥណ្ឌា ចិន កាហ្សាក់ស្ថាន ហ្វីលីពីន និងសិង្ហបុរីជាដើម។

ដោយឡែក នៅកម្ពុជា ក្រុមហ៊ុនខាងលើនេះ ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឯកជនមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងបានចូលរួមវេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មទឹកឆ្នាំ២០២៥ កាលពីខែឧសភា នៅទីក្រុងភ្នំពេញផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹមឆ្នាំ ២០២៤៖ ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសកម្ពុជា បានកើនឡើងជាង ៧០%

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ […]

សហគមន៍កូរ៉េ  ចង់មកជួយអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

សាជីវកម្មសហគមន៍ជនបទប្រទេសកូរ៉េ (KRC) បានជួបពិភាក្សាជាមួ […]

បារាំង និងអឺរ៉ុប ប្តេជ្ញាជួយពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា, ខណៈបារាំងគ្រោងផ្តល់ហិរញ្ញប្បទាន ២៧៥លានអឺរ៉ូ

ប្រទេសបារាំង និងសហភាពអឺរ៉ុបបានអះអាងជាថ្មីពីការយកចិត្តទុ […]