ក្រុមហ៊ុនប្រកាសជួសជុលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រង់៤ទីតាំង ដើម្បីទប់ស្កាត់ការបាក់ស្រុតដោយជំនន់ទឹកភ្លៀង
ក្រុមហ៊ុនគ្រប់គ្រង់ផ្លូវល្បឿនលឿន បានប្រកាសបើកការដ្ឋានជួសជុលកែលម្អផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រង់ទីតាំងចំនួន៤ ដើម្បីទប់ស្កាត់ការបាក់ដីដែលបណ្តាលមកពីជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងជួយទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។
នេះបើតាមសេចក្តីជូនដំណឹងដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
ទីតាំងទាំង៤ ដែលត្រូវបើកការដ្ឋានជួសជុសកែលម្អទាំងនោះរួមមាន៖
១) ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៤ ម៉ោង ១៦:០០នាទី រហូតដល់ថ្ងៃទី ១១ ខែមិថុនា ម៉ោង ១២:០០នាទី នឹងធ្វើការជួសជុសកែលម្អផ្លូវ ទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៤+០០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៨០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងវ៉ាជែងបាន។
២) ចាប់ពីថ្ងៃទី១១ ខែមិថុនា ម៉ោង ១២:០០នាទី រហូតដល់ម៉ោង ១៨:០០នាទី ក្រុមហ៊ុន នឹងធ្វើការជួសជុសកែលម្អផ្លូវ ទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៤+០០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៨០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងវ៉ាជែង។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់បាន។
៣) ចាប់ពីថ្ងៃទី១១ ខែមិថុនា ម៉ោង ១៨:០០នាទី រហូតដល់ថ្ងៃទី ១២ ខែ មិថុនា ម៉ោង ១២:០០នាទី នឹងធ្វើការជួសជុសកែលម្អផ្លូវ ទិសដៅពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៣+៥០០ ដល់គីឡូម៉ែត្រលេខ ៣៤+៣០០ ដោយជួសជុសកែលម្អនេះ នៅលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងវ៉ាជែងបាន។
៤) ចាប់ពីថ្ងៃទី១២ ខែមិថុនា ម៉ោង ១២:០០នាទី រហូតដល់ម៉ោង ១៨:០០នាទី នឹងជួសជុសកែលម្អផ្លូវ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៣+៥០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៣០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងវ៉ាជែង។អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងចរាចរណ៍ធម្មតា និងគន្លងឈប់បន្ទាន់បាន។
អាស្រ័យហេតុនេះ ក្រុមហ៊ុនសូមឱ្យអតិថិជនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ សូមមេត្តាបន្ថយល្បឿនបើកបរ និងបន្ថែមការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ៕
- Video Advertisement -