ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA Hospitality កាលពីថ្មីៗនេះ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា Won Majestic ដើម្បីចូលមកគ្រប់គ្រងសណ្ឋាគារនិងកាស៊ីណូផ្កាយ៥ Won Majestic ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ TTG Asia។
គម្រោងសណ្ឋាគារនិងកាស៊ីណូ Won Majestic នេះនឹងមានទីតាំងស្ថិតនៅទល់មុខសណ្ឋាគារសុខា មានសរុបចំនួន ១៥០ បន្ទប់ ដែលនឹងបម្រើការជាសេវាកម្មកាស៊ីណូនិងសណ្ឋាគារ។ គម្រោងនេះរួមមានសេវាកម្មផ្សេងៗទៀតដូចជា បន្ទប់ខារ៉ាអូខេ KTV ភោជនីយដ្ឋាន អាងហែលទឹកលើដំបូល និងបន្ទប់ហាត់ប្រាណជាប់ឆ្នេរជាដើម។
បច្ចុប្បន្នសណ្ឋាគារនេះកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២១ ។
លោក Ally Bhoonee នាយកប្រតិបត្តិរបស់ WA Hospitality បានប្រាប់ TTG Asia ថា៖ «គម្រោងនេះមិនមែនជាសណ្ឋាគារកាស៊ីណូធម្មតានោះទេ ព្រោះថាយើងនឹងអភិវឌ្ឍសណ្ឋាគារនេះអោយទៅជាសណ្ឋាគារលំដាប់ផ្កាយ៥ ជាប់ឆ្នេរដ៏ល្អបំផុត។ គោលបំណងនៃការសាងសង់សណ្ឋាគារនេះគឺដើម្បីផ្តល់នូវសេវាកម្មកម្សាន្តដ៏ល្អបំផុត»។
លោកបានបញ្ជាក់បន្ថែមថា សណ្ឋាគារនេះនឹងទទួលបានភ្ញៀវប្រមាណ ៨០ ភាគរយនៅឆ្នាំដំបូង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន WA Hospitality គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី បង្កើតឡើងកាលពីឆ្នាំ ២០១៥ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន World Avenues នៅចក្រភពអង់គ្លេស។
