ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបប្លង់គំរូគម្រោងរបស់ Prince Real Estate Group នៅកម្ពុជា
ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Prince Real Estate Group (Cambodia) កាលពីថ្មីៗនេះ បានបង្ហាញពីផែនការអភិវឌ្ឍន៍មេរយៈពេល ១០ ឆ្នាំរបស់ខ្លួននៅកម្ពុជា ដោយគ្រោងនឹងបណ្ដាក់ទុនប្រមាណជាង ៦ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល (Central Business District) ដ៏ធំមួយនៅរាជធានីភ្នំពេញ ក៏ដូចជាគម្រោងអភិវឌ្ឍន៍នៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
បើយោងតាមការសម្ភាសន៍ជាមួយ RealEstate.com.kh លោក Li Min នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group (Cambodia) បានមានប្រសាសន៍ថា ទុនវិនិយោគ ៦ពាន់លានដុល្លារអាមេរិកនេះ នឹងប្រើប្រាស់ដើម្បីអភិវឌ្ឍគម្រោងលើផ្ទៃដីជាង ៤០០ ហិកតា ឬស្មើនឹងប្រមាណ ៦លានម៉ែត្រការ៉េនៃផ្ទៃការអភិវឌ្ឍន៍។
ការអភិវឌ្ឍន៍ទាំងអស់រួមមាន អគារលំនៅដ្ឋាន អគារពាណិជ្ជកម្មលំដាប់អន្តរជាតិ សណ្ឋាគារការិយាល័យ ការអភិវឌ្ឍចំរុះ ផ្សារទំនើប ភោជនីយដ្ឋាន និងគម្រោងផ្សេងៗដទៃទៀត ដែលទីតាំងគោលដៅនៃការអភិវឌ្ឍគឺនៅក្នុង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
លោក Li បានមានប្រសាសន៏ថា៖ “យើងនឹងយកបទពិសោធន៍ជាង ២០ ឆ្នាំរបស់យើងនៅក្នុងវិស័យសំណង់និងទ្រព្យសម្បត្តិមកពីប្រទេសចិន មកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាឱ្យបានល្អបំផុត ដោយកែសម្រួលអោយត្រូវនឹងបរិបទសង្គមនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺគោរពតាមច្បាប់និងបទបញ្ជារបស់ព្រះរាជាណាចក្រកម្ពុជា”។
“គោលដៅរបស់យើងគឺធ្វើឱ្យកម្ពុជាជាពិសេសទីក្រុងភ្នំពេញក្លាយជាទីក្រុងដ៏ល្អបំផុតមួយនៅក្នុងតំបន់អាស៊ាន”។
លោកបានបន្ថែមទៀតថា ៖ “ការកើនឡើងនូវចំនួនវិនិយោគិនមកកាន់ប្រទេសកម្ពុជាគឺដោយសារតែកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏រឹងមាំរវាងចិននិងកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ខ្សែក្រវាត់មួយ ផ្លូវមួយ (One Belt One Road)”។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Prince Real Estate Group (Cambodia) បានមកដល់ប្រទេសកម្ពុជាកាលពី ខែមីនា ឆ្នាំ ២០១៥ ដែលបច្ចុប្បន្នដីនៅក្នុងដៃសម្រាប់ការអភិវឌ្ឍន៍ប្រមាណ ៥ លានម៉ែត្រការ៉េ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនយក្សមួយនេះបានសាងសង់ គម្រោងធំៗជាច្រើនទៀតដូចជា គម្រោង Prince Central Plaza គម្រោង Prince Modern Plaza និងគម្រោង Diamond One នៅឯកោះពេជ្រ។
លើសពីគម្រោងទាំង៣ ដែលបានបង្ហាញខ្លួនរួចមកហើយ ក្រុមហ៊ុន Prince Real Estate Group ក៏កំពុងដំណើរការលើគម្រោងដទៃទៀតដូចជា មជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ (អានបន្ថែម) Prince Time Plaza, Prince Club, Prince Hotel និងគម្រោងជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
