ក្រុមហ៊ុនយក្សចិនបញ្ចប់គ្រោងនៃសំណង់អគារព័ត៌មានវិទ្យាដ៏ធំនៅខេត្តព្រះសីហនុ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញនៅកម្ពុជា Prince Real Estate Groupបានបញ្ចប់គ្រោងឆ្អឹងនៃសំណង់អគារមួយទៀតរបស់ខ្លួនក្នុងខេត្តព្រះសីហនុ នេះបើយោងតាមការចុះផ្សាយផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុករបស់ក្រុមហ៊ុន។

កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុនខាងលើបានបញ្ចប់ការសាងសង់គ្រោងឆ្អឹងនៃសំណង់អគារព័ត៌មានវិទ្យាហៅថា Prince IT Buildingជាស្ថាពរហើយ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន សំណង់អគារព័ត៌មានវិទ្យាទំហំប្រមាណជិត ៦០០០០ ម៉ែត្រការ៉េនេះ គឺជាគម្រោងវិនិយោគខ្នាតធំរបស់ក្រុមហ៊ុនដែលនឹងត្រូវចំណាយទឹកប្រាក់ជាច្រើន។

មានទីតាំងស្ថិតនៅជិតរង្វង់មូលតោពីរនៃខេត្តព្រះសីហនុ គម្រោងPrince IT Buildingគឺជាគម្រោងដែលនឹងដើរតួជាការិយាល័យកណ្តាលនៃព័ត៌មានវិទ្យាចម្រុះពោលគឺនឹងជួយសម្របសម្រួលក្រុមហ៊ុនព័ត៌មានវិទ្យាអន្តរជាតិដែលមានបំណងចង់មកធ្វើពាណិជ្ជកម្មក្នុងខេត្តព្រះសីហនុ។ ជាងនេះទៅទៀត គម្រោងនេះគឺនឹងជួយកសាងក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងកំពង់ផែបែបអន្តរជាតិ និងទំនើបកម្ម នេះបើតាមការអះអាងដោយក្រុមហ៊ុនផ្ទាល់។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Prince Real Estate គឺជាក្រុមហ៊ុនប្រកដអាជីវកម្មដ៏សម្បូរបែបមួយនៅប្រទេសកម្ពុជាជាពិសេសអាជីវកម្មផ្នែកអចលនទ្រព្យហើយបច្ចុប្បន្នក្រុមហ៊ុននេះក៏កំពុងដំណើរការលើគម្រោងដទៃទៀតដូចជា Prince Time Plaza, Prince Club, Prince Hotelនិងជាពិសេសគឺគម្រោងបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលក្រុងឬ Central Business Districtនៅរាជធានីភ្នំពេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]