ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុនយក្សចិនបានប្រកាសគម្រោងអភិវឌ្ឍន៍អគារស្នាក់នៅលំដាប់ប្រណិតនៅកម្ពុជាឈ្មោះថា R & F Glory នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងព័ត៌មានកាលពីថ្ងែទី ២៨ ខែ កញ្ញា ឆ្នាំ២០១៨ ។
តាមការបញ្ជាក់របស់គេហទំព័រក្រសួង ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនឈ្មោះថា R & F Properties បានប្រកាសវិនិយោទឹកប្រាក់រហូតដល់ទៅ ៧០០ លានដុល្លារសម្រាប់គម្រោងសាងសង់អគារស្នាក់នៅមានកម្ពស់រហូតដល់ទៅ ៥៧ ជាន់ដែលស្មើនឹង ១៧៤ ម៉ែត្រស្ថិតនៅបែកខាងត្បូងរាជធានីភ្នំពេញហើយនឹងគ្របដណ្តប់លើផ្ទៃដីដល់ទៅ ៨ហិកតា។
ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុនសម្រេចវិនិយោគលើគម្រោងសាងសង់អគារស្នាក់នៅដ៏ទំនើបមួយនេះគឺដោយសាររាជធានីភ្នំពេញកំពុងមានសក្តានុពលយ៉ាងខ្លាំងដោយមានការកើនឡើងនៃចំនួនប្រជាជនព្រមទាំងមានការកើនឡើងនៃតម្រូវការលំនៅដ្ឋានក្នុងរាជធានីផងដែរ។
គេហទំព័រក្រសួងព័ត៌មានបានបន្ថែមថា ក្នុងនាមជាអ្នកនាំពាក្យរបស់គម្រោង R & F Glory តារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជាកញ្ញា ឱក សុគន្ធកញ្ញា បានអះអាងថា អគារស្នាក់នៅថ្មីនេះគឺនឹងមានលក្ខណៈខុសប្លែកពីអគារស្នាក់នៅផ្សេងទៀតក្នុងរាជធានីភ្នំពេញដែលនឹងត្រូវសាងសង់ឡើងដោយមានការបំពាក់បរិក្ខារដ៏ប្រណិត និង សម្បូរបែប។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន R & F Properties គឺជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនទាំង១០ដែលឈានមុខគេនៅក្នុងប្រទេសចិន ហើយរហូតមកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនបានអភិវឌ្ឍគម្រោងអគារស្នាក់នៅចំនួនប្រមាណជា ២២០ កន្លែងនៅក្នុងទីក្រុងទាំង៧០នៅទូទាំងពិភពលោក។
អត្ថបទខាងលើត្រូវបាកែសម្រួលឡើងវិញកាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨។



