ក្រុមហ៊ុនល្បីបំផុតមកពីជប៉ុន ចង់និយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា

ក្រុមហ៊ុន Marubeni ដែលជាក្រុមហ៊ុនឈានមុខមួយរបស់​ប្រទេសជប៉ុន បានបង្ហាញពីបំណងចង់បោះទុនរវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG 6.1)។

នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូសាជីវកម្មក្រុមហ៊ុនឈានមុខជប៉ុន Marubeni នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ តំណាងក្រុមហ៊ុន Marubeni បានឱ្យដឹងថា ក្រុមហ៊ុនមានប្រតិបត្តិការសាកលក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រួមទាំងប្រតិបត្តិការដែលបម្រើប្រជាជន១០លាននាក់នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ២លាននាក់នៅប្រទេសឈីលី និង១លាននាក់នៅក្នុងតំបន់ផ្សេងទៀត។ ទន្ទឹមគ្នានេះ តំណាងក្រុមហ៊ុន ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅប្រទេសកម្ពុជា ដោយអនុវត្តគំរូអាជីវកម្មស្រដៀងគ្នា សម្រាប់ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ។

ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ខណៈឯកឧត្តមថា រាជរដ្ឋាភិបាលបើកចំហចំពោះ​ការវិនិយោគឯកជន និងផ្តោតលើដំណោះស្រាយយុទ្ធសាស្រ្ត ប្រកបដោយចីរភាព ជាជាងដំណោះស្រាយរយៈពេលខ្លី និងខ្នាតតូច។ ឯកឧត្តម ក៏លើកទឹកចិត្តឱ្យក្រុមហ៊ុន ធ្វើផែនការរយៈពេលវែង ដោយគិតគូរអំពីកំណើនតម្រូវការសម្រាប់ការរស់នៅ និងសម្រាប់តំបន់អភិវឌ្ឍន៍ឧស្សាហកម្មនាពេលអនាគត តាមរយៈការវិនិយោគលើរោងចក្រប្រព្រឹត្តិកម្ម និងបណ្តាញចែកចាយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Marubeni គឺជាក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះ នៅទូទាំងពិភពលោក រួមទាំងវិស័យគ្រឿងចក្រ ថាមពល សារធាតុគីមី ចំណីអាហារ វាយនភ័ណ្ឌ លោហធាតុនិងរ៉ែ និងវិស័យផ្សេងទៀតជាច្រើន។ ដោយឡែក នៅក្នុងវិស័យផ្គត់ផ្គង់ទឹកវិញ Marubeni បានសហការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដោយប្រើប្រាស់ជំនាញ បទពិសោធ និងបណ្តាញសកលរបស់ខ្លួន ក្នុងការផ្តល់ដំណោះស្រាយសម្រាប់បញ្ហាកង្វះទឹកស្អាត និងគុណភាព៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-បារាំង ចុះព្រមព្រៀងហិរញ្ញប្បទានជាង៧០លានអឺរ៉ូ ដើម្បីវិនិយោគក្នុងវិស័យធនធានទឹក

កិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់មួយត្រូវបានចុះហត្ថ […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជ […]

ត្រឹមត្រីមាសទី៣-២០២៥ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតដល់ពលរដ្ឋជាង ១.៥៤លានគ្រួសារ ហើយ!

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានតភ្ជាប់បណ្ […]

ប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ សម្រេចបានជិត ១០០%

គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាង […]

សហគមន៍កូរ៉េ  ចង់មកជួយអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

សាជីវកម្មសហគមន៍ជនបទប្រទេសកូរ៉េ (KRC) បានជួបពិភាក្សាជាមួ […]

រយៈពេលជិត២០ឆ្នាំ កូរ៉េបានជួយកម្ពុជាប្រមាណ ៤៥០លានដុល្លារ អភិវឌ្ឍវិស័យធនធានទឹក

  ក្នុងរយៈពេលជិត ២០ឆ្នាំ មកនេះ​ រដ្ឋាភិបាលកូរ៉េ បា […]