ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុនផលិតដែករបស់ប្រទេសវៀតណាម Hoa Phat Group បានប្រកាសថា ការលក់ដែករបស់ខ្លូនបានកើនឡើងជាង ២៨ ភាគរយក្នុងរយៈពេលបីខែដំបូង ដែលក្នុងនោះ កម្ពុជាបានទិញដែកពីក្រុមហ៊ុនចំនួនជាង ៤៥ ៤៣០ តោននៃដែកសរុប នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
កាលពីចុងខែមេសា ក្រុមហ៊ុន Hoa Phat បានរាយការណ៍ថា ខ្លួនបានលក់ដែកចំនួនប្រហែលជា ៧០០ ០០០ តោនក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០១៩ ដែលនេះគឹកើនឡើង ២៨,៦៨ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំណោមការលក់សរុប ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួនបាននាំចេញដែកជាង ៧៧ ០០០ តោនទៅកាន់ទីផ្សារអន្តរជាតិ ដែលក្នុងនោះ ៥៩ ភាគរយនៃដែកទាំងនោះ ត្រូវបាននាំចេញទៅកាន់ប្រទេសកម្ពុជា ស្មើនឹង ៤៥ ៤៣០ តោន នេះក៏ដោយសារការរីកចម្រើននៃឧស្សាហកម្មសំណង់នៅកម្ពុជា។
យោងតាមរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទុនវិនិយោគទៅលើវិស័យសំណង់ក្នុងរយៈពេល ១០ ឆ្នាំ ពី ២០១០ ដល់ ២០១៩ មានប្រមាណ ៤៣ ៨៩៦ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះដែរ តួលេខចុងក្រោយបង្ហាញថា នៅចន្លោះខែមករាដល់ខែកុម្ភៈគម្រោងវិនិយោគសំណង់ដែលមានទុនវិនិយោគជាង ១,៣ ពាន់លានដុល្លារអាមេរិកត្រូវបានអនុម័ត។