ក្រុមហ៊ុនវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិដំបូងគេនៅកម្ពុជា បើកដំណើរការហើយ

រោងចក្រវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិដំបូងគេនៅកម្ពុជា ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។

នេះបើយោងតាមការចុះផ្សាយរបស់មន្ទីព័ត៌មានខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រោងចក្រវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅក្រៅប្រទេសដំបូងគេនេះមានទីតាំងស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានសាងសង់ដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.)។ រោងចក្រនេះនឹងផ្តោតលើការវេចខ្ចប់ផ្លែទុរេន សម្រាប់នាំចេញទៅទីផ្សារប្រទេសចិននាពេលខាងមុខ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។

ជុំវិញការងារនេះ លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសម្តែងការសាទចំពោះការបើកដំណើរការរោងចក្រមួយនេះ ដោយបានលើកឡើងថា នេះគឺជាលើកទី១ហើយ ដែលប្រទេសកម្ពុជាទទួលបានការវិនិយោគពីក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក បង្កើតរោងចក្រដែលធ្វើការប្រមូលទិញផ្លែទុរេន និងវេចខ្ចប់ទុរេនក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំនេះ។ ប្រជាកសិករដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ នឹងទទួលបានភាពងាយស្រួលក្នុងការលក់ដំណាំរបស់ពួកគេក្នុងតម្លៃសមរម្យប្រកបដោយទំនុកចិត្តខ្ពស់ និងមានគុណភាព។

ការបង្កើតរោងចក្រក្នុងស្រុកនេះ ត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាកសិករ និងអ្នកដាំទុរេន ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម។

លោក ហេង ពិសិទ្ធ ក៏បានបន្ថែមថា «ជាមួយកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ កសិផលទុរេនរបស់យើងមិនមែនមានតែទីផ្សារនាំចេញទៅប្រទេសថៃ និងវៀតណាមប៉ុណ្ណោះទេ ឥឡូវនេះយើងអាចនាំចេញទៅប្រទេសចិនបន្ថែមទៀតផងដែរ»។គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥.២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣.៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦. ៦៥៦តោនក្នុង១ឆ្នាំ។ ដោយឡែក ខេត្តត្បូងឃ្មុំបច្ចុប្បន្នមានផ្ទៃដីដាំដុះ ដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ ៩៥០ហិកតា ដែលអាចនាំចេញទៅកាន់ទីផ្សារអន្តជាតិ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]