ក្រុមហ៊ុនហ្វីលីពីនប្រកាសវិនិយោគសង់សណ្ឋាគារធំបំផុតចំនួនពីរនៅកម្ពុជា

ក្រុមហ៊ុនអចលនទ្រព្យហ្វីលីពីន បានបង្ហាញផែនការសាងសង់សណ្ឋាគារធំជាងគេចំនួនពីរក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ទេសភាពបដិសណ្ឋារកិច្ចរបស់ប្រទេសនៅក្នុងទីក្រុងសំខាន់ៗ ពោលគឺក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ ការវិនិយោគជាយុទ្ធសាស្រ្តនេះត្រូវបានរាយការណ៍ដោយ trendrod.wordpress នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។

ក្រុមហ៊ុន Hotel101 Global Holdings Corp. តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Hotel101 Global Pte Ltd. បានចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយក្រុមហ៊ុន Canopy Sands Development Co. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោនៅកម្ពុជា។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងគោលដៅរបស់ Hotel101 ក្នុងការពង្រីកវត្តមានរបស់ខ្លួនទៅកាន់ប្រទេសចំនួន១០០ ជាមួយនឹងគំរូសណ្ឋាគារដ៏ល្បីល្បាញរបស់ខ្លួន។

គួរបញ្ជាក់ថា ក្រុមហ៊ុន Hotel101 Global Holdings Corp. តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលមានមូលដ្ឋាននៅសិង្ហបុរី Hotel101 Global Pte Ltd., បានប្រកាសថា ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងផ្លូវការមួយជាមួយក្រុមហ៊ុន Canopy Sands Development Co. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជារួចរាល់ហើយ។

ក្រុមហ៊ុនទាំងពីរនេះនឹងអភិវឌ្ឍគម្រោងសណ្ឋាគារ១០១ (Hotel101)  ចំនួនពីរនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេរំពឹងថានឹងក្លាយជាសណ្ឋាគារធំជាងគេក្នុងចំណោមសណ្ឋាគារធំៗនៅក្នុងប្រទេសកម្ពុជា។

តាមរយៈក្រុមហ៊ុន Canopy Sands Development Co. បានឱ្យដឹងថា គម្រោងសង់សណ្ឋាគារ១០១ នេះ នឹងត្រូវសាងសង់នៅទីតាំងដែលមានសក្ដានុពលបំផុត ដោយគម្រោងទី១ នឹងត្រូវសាងសង់នៅក្នុងសង្កាត់ទន្លេបាសាក់ នៃរាជធានីភ្នំពេញ ដែលជាតំបន់ពាណិជ្ជកម្មដ៏សម្បូរបែប និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច- វប្បធម៌ដ៏រស់រវើក ដូចជាផ្សារទំនើបអ៊ីអន១ និងវិមានឯករាជ្យ។

សណ្ឋាគារទី១នេះ នឹងមានបន្ទប់ប្រមាណ ៧០០បន្ទប់ ក្នុងនោះរួមមានបន្ទប់ Happy Room ទំហំ ២១ម៉ែត្រការ៉េ បំពាក់ដោយផ្ទះបាយ រួមជាមួយនឹងគ្រឿងបរិក្ខារជាច្រើនដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងទទួលទានអាហារពេញមួយថ្ងៃ មជ្ឈមណ្ឌលពាណិជ្ជកម្ម បន្ទប់មុខងារ និងកន្លែងពាណិជ្ជកម្ម។ ផ្អែកលើចំនួនបន្ទប់ដែលគ្រោងសាងសង់នេះ ​គេ​រំពឹង​ថា ​សណ្ឋាគារ១០១ នឹង​ក្លាយ​ជា​សណ្ឋាគារ​ធំ​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា

ដោយឡែកគម្រោងទី២ នៃសណ្ឋាគារ១០១ គ្រោងនឹងសាងសង់នៅក្នុងក្រុងព្រះសីហនុ ដែលជាទីតាំងយុទ្ធសាស្ត្រស្ថិតនៅក្បែរមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជិតតំបន់អភិវឌ្ឍន៍ Bay of Lights ក្នុងក្រុងព្រះសីហនុ ដែលមានចម្ងាយត្រឹមតែ ៥នាទីប៉ុណ្ណោះ ពីអាកាសយានដ្ឋានធំជាងគេទី៣របស់ប្រទេសកម្ពុជា នៅក្រុងព្រះសីហនុ។

សណ្ឋាគារ១០១ នៅខេត្តព្រះសីហនុនេះ នឹងត្រូវសាងសង់ដោយមានចំនួនបន្ទប់ប្រមាណ ៦៨០ ហើយនឹង ក្លាយជាសណ្ឋាគារដ៏ធំបំផុតនៅក្នុងខេត្តមួយនេះផងដែរ។

នៅពេលបើកដំណើរពេញលេញ ក្រុមហ៊ុនសណ្ឋាគារ១០១ រំពឹងថា សណ្ឋាគារទាំងពីរនេះ នឹងអាចបង្កើតប្រាក់ចំណូលបានចំនួន ១០៩,៥៥លានដុល្លារ (ស្មើនឹងប្រមាណ PHP៦.៣ពាន់លានដុល្លារ)។

បច្ចុប្បន្នក្រុមហ៊ុន Hotel101 Global បានពង្រីកខ្លួនជាលើកដំបូងនៅប្រទេសចំនួនបី  ដែលស្ថិតក្រោមការអភិវឌ្ឍន៍នៅ Niseko ប្រទេសជប៉ុន, Madrid អេស្ប៉ាញ និងទីក្រុង Los Angeles សហរដ្ឋអាមេរិក ក៏ដូចជាសណ្ឋាគារសាខា Hotel101 នៅក្នុងប្រទេសហ្វីលីពីនផងដែរ។

ចក្ខុវិស័យរយៈពេលវែងរបស់ Hotel101 Global គ្រោងពង្រីកខ្លួនឱ្យបានចំនួន ១លានបន្ទប់ នៅទូទាំង ១០០ប្រទេសជុំវិញពិភពលោក។

គម្រោង​ទាំង​ពីរ​ខាងលើនៅ​កម្ពុជា​គ្រោង​នឹង​បញ្ចប់ការសាងសង់​នៅ​ឆ្នាំ​២០២៨ ហើយ​គេ​រំពឹង​ថា​នឹង​ចូល​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​តាម​រយៈ​ការ​បង្កើត​ការងារ និងការវិនិយោគ​ពីបរទេស សម្រាប់វិស័យអចលនទ្រព្យ និងទេសចរណ៍។

គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧លាននាក់ ហើយគេរំពឹងថានឹងកើនឡើងបន្ថែមទៀត នៅពេល អាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិនប្រកាសបោះទុនជាង ៦០លានដុល្លារ សង់សណ្ឋាគារផ្កាយ៥  នៅក្រុងបាវិត

  នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចក […]

ក្រុមហ៊ុនទេសចរណ៍ដ៏ល្បីមកពីអាល្លឺម៉ង់ សម្ពោធបើកដំណើរការសណ្ឋាគារប្រណិតនៅព្រះសីហនុ

ក្រុមហ៊ុផ្តល់សេវាកម្មទេសចរណ៍ដ៏ល្បីមួយមកពីប្រទេសអាល្លឺម៉ […]