ក្រុមហ៊ុនអង់គ្លេសបង្ហាញពីបច្ចេកវិទ្យាថ្មីក្នុងការរចនានិងគ្រប់គ្រងស្ថានីយរថភ្លើង

ការរួមបញ្ចូលគ្នានូវរបៀបរចនាច្រើនបែបច្រើនយ៉ាង និងការចម្លងគំរូកន្លែងសម្រាប់ថ្មើរជើងរបស់ស្ថានីយរថភ្លើង និងកន្លែងផ្លាស់ប្តូជើងរថភ្លើង។

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេនៃកញ្ចប់កម្មវិធីកំព្យូទ័រ (software) ក្នុងការរចនាសំណង់ និងប្រតិបត្តិរបស់ហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីវត្តមាននៃកម្មវិធី OpenBuildings Station Designer ដែលជាកម្មវិធីថ្មីមួយ។ កម្មវិធីនេះមានការរួមបញ្ចូលគ្នានូវរបៀបរចនា ការវិភាគ ការមើលឃើញទិដ្ឋភាពជាក់ស្តែង និងការចម្លងគំរូជាច្រើនបែបច្រើនយ៉ាង សម្រាប់ផ្លូវរថភ្លើងថ្មី ឬប្រតិបត្តិការរថភ្លើង រថភ្លើងក្រោមដី ឬកន្លែងផ្លាស់ប្តូជើងរថភ្លើង។ ជាមួយនឹងការបង្កើនសមត្ថភាពពីលើកម្មវិធី «ការបង្កើតគំរូព័ត៌មានអគារ ឬ Building Information Modeling (BIM)» កម្មវិធី OpenBuildings Station Designer ត្រូវបានអភិវឌ្ឍយ៉ាងជាក់លាក់សម្រាប់គំរូផ្លូវរថភ្លើង និងស្ថានីយសម្រាប់ផ្លាស់ប្តូរជើងរថភ្លើង។ កម្មវិធី OpenBuildings Station Designer ជួយបង្កើតការរចនារួមគ្នាដោយស្វ័យប្រវត្តិ រវាងស្ថាបត្យកម្ម មេកានិក អគ្គិសនី និងគំរូនៃរចនាសម្ព័ន្ធ និងសមត្ថភាពនៃការធ្វើឯកសារ។

កម្មវិធី OpenBuildings Station Designer រួមបញ្ចូលគ្នាជាមួយកម្មវិធី LEGION ដែលជាកម្មវិធីពិសោធន៏ឈានមុខគេក្នុងឧស្សាហកម្ម ដែលត្រូវបានទិញដោយក្រុមហ៊ុន Bentley កាលចុងឆ្នាំ ២០១៨។ កម្មវិធីនេះគឺ សម្រាប់ការធ្វើគំរូចរាចរណ៍ថ្មើរជើងដើម្បីធ្វើឱ្យប្រសើរឡើងនូវទម្រជើង ការស្វែងរកផ្លូវ ការគ្រប់គ្រងអ្នកដំណើរ សុវត្ថិភាព និងសន្តិសុខ។

ជាមួយនឹងសមត្ថភាពក្នុងការធ្វើគំរូ និងចម្លងឈុតឆាករបស់អ្នកថ្មើរជើង កម្មវិធី OpenBuildings Station Designer ជួយអ្នករចនា ក្នុងការកែលម្អការប្រើប្រាស់មុខងារសម្រាប់កន្លែងទំនេរ ចរាចរណ៍អ្នកដំណើរ និងបទពិសោធន៍របស់អ្នកថ្មើរជើង។

ដោយផ្អែកលើបរិស្ថានគំរូបើកចំហររបស់ក្រុមហ៊ុន Bentley កម្មវិធី OpenBuildings Station Designer អនុញ្ញាតឱ្យមានលំហូរការងារឌីជីថលដែលមានទំហំធំទូលាយ ដូចជាកម្មវិធី OpenRail និងកម្មវិធី OpenRoads ដើម្បីធានាបានគំរូវិស្វកម្មដ៏ទូលំទូលាយ។ លើសពីនេះ កម្មវិធីរបស់ក្រុមហ៊ុន Bentley ហៅថា OpenRail Connected Data Environment (CDE) នឹងជួយធ្វើឧបករណ៍ផ្តល់សញ្ញា ជណ្តើរយន្ត ប្រព័ន្ធអាសយដ្ឋានសាធារណៈ ស្លាកសញ្ញាបញ្ជរ ជាដើម។

ដោយឡែក កម្មវិធី OpenBuildings Station Designer មានផលប្រយោជន៍ជាច្រើនដូចជា
•រួមបញ្ចូលការចម្លងរូបភាណអ្នកថ្មើរជើងក្នុងកម្មវិធី LEGION
•ការធ្វើសមាហរណកម្មរវាងកម្មវិធី OpenRail សម្រាប់ការរចនាផ្លូវដែក
•ការធ្វើសមាហរណកម្មជាមួយកម្មវិធី OpenRoads សម្រាប់ការរចនាផ្លូវ
•ដំណោះស្រាយការប៉ះទង្គិច
•ឯកសារពហុវិន័យ និងកម្មវិធីជាច្រើនទៀត។

លោក Santanu Das, មកពីផ្នែកសមាហរណកម្មការរចនារបស់ Bentley បានមានប្រសាសន៍ថា «OpenBuildings Station Designer ឆ្លុះបញ្ចាំងពីគោលដៅរបស់យើងក្នុងការជម្រុញ BIM តាមរយៈកូនភ្លោះឌីជីថល ដោយការរួមបញ្ចូលនៅក្នុងវិសាលភាពនៃការរចនាលទ្ធផលនៃចរាចរណ៍ថ្មើរជើង។ ជាមួយនឹងការយល់ដឹងទូលំទូលាយបែបនេះ អ្នករចនាអាចគិតទុកជាមុននូវឧបសគ្គសម្រាប់អ្នកថ្មើរជើង និងកែប្រែប្លង់ដើម្បីបង្កើនប្រសិទ្ធភាពស្ថានីយ និងសុវត្ថិភាព ហើយនៅទីបំផុត គឺធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍អ្នកដំណើរ។ អាស្រ័យហេតុនេះ យើងរំពឹងថា កម្មវិធីOpenBuildings Station Designer នឹងផ្តល់អត្ថប្រយោជន៍ដល់ស្ថានីយរថភ្លើងដែលមានស្រាប់ និងកន្លែងសម្រាប់ផ្លាស់ប្តូរជើងរថភ្លើង សម្រាប់ការជួសជុល និងកែលំអ ហើយបង្កើនសមត្ថភាព និងចរាចរណ៍។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]