ក្រុមហ៊ុនអន្តរជាតិដ៏ល្បីមួយកំពុងរើសបេក្ខភាពប្រកួតក្នុងកម្មវិធីពានរង្វាន់គម្រោងសំណង់ឆ្នើម

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថលឈានមុខគេនៅលើពិភពលោក បានប្រកាសបើកកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២១ ហើយ ដោយក្នុងឆ្នាំថ្មីនេះ កម្មវិធីត្រូវបានប្ដូរឈ្មោះទៅជា 2021 Going Digital Awards in Infrastructure program ព្រោះត្រូវធ្វើតាមប្រព័ន្ធអនឡាញ។

កម្មវិធីនេះត្រូវធ្វើឡើងជាច្រើនឆ្នាំជាប់ៗហើយ ក្នុងគោលបំណងផ្ដល់ពានរង្វាន់ដល់គម្រោងសាងសង់ជុំវិញពិភពលោក ដែលបានច្របាច់បញ្ចូលភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាឌីជីថលទៅក្នុងគម្រោងសាងសង់ បានយ៉ាងវៃឆ្លាត និងមានប្រសិទ្ធិភាពបំផុត។

សម្រាប់ឆ្នាំ ២០២១ នេះ កម្មវិធីនឹងធ្វើតាមប្រព័ន្ធអនឡាញ ដោយការទទួលពាក្យនឹងផុតកំណត់នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ ខាងមុននេះ។

ក្រៅពីការផ្ដល់ពានរង្វាន់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើម ជារៀងរាល់ឆ្នាំ Bentley ក៏បានរៀបចំវេទិកាចែករំលែកចំណេះដឹង ដែលមានការប្រមូលផ្តុំអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម មកពីជុំវិញពិភពលោក ដើម្បីបង្ហើបពីបទពិសោធន៍ការងារផ្ទាល់ និងបង្ហាញពីបច្ចេកវិទ្យាជឿនលឿនចុងក្រោយបំផុតក្នុងវិស័យសំណង់។

សម្រាប់ឆ្នាំនេះ Bentley បានបើកចំហឱ្យម្ចាស់គម្រោងទាំងអស់ ដែលប្រើប្រាស់ software ណាមួយ ក្នុងការគ្រប់គ្រងគម្រោងសំណង់អាចចូលរួមប្រកួតបាន ពិសេសម្ចាស់គម្រោងនៅកម្ពុជា។

គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចចូលរួមប្រកួតបាន រួមមានមានដូចជា គម្រោងសាងសង់ស្ពាន អាគារ ទីក្រុងឌីជីថល សំណង់ឌីជីថល វិស្វកម្មភូមិសាស្ត្រ ការអភិវឌ្ឍន៍ដីធ្លី វិស្វកម្មរ៉ែ គម្រោងរោចចក្រថាមពល ផ្លូវដែក ផ្លូវថ្នល់ និងរោងចក្រឧស្សាហកម្ម ជាដើម។

សម្រាប់អ្នកឈ្នះ នឹងទទួលអត្ថប្រយោជន៍ជាច្រើនដូចជា៖
-ការទទួលស្គាល់ជាសកល និងការចារឹកឈ្មោះក្នុងបញ្ជីគម្រោងហេដ្ឋារចនាសម្ព័ន្ឋឆ្នើមប្រចាំឆ្នាំរបស់ Bentley
-ឱកាសបង្ហាញផលិតផល ឬគម្រោងដល់អតិថិជនសក្ដានុពលទូទាំងពិភពលោក តាមរយៈវេទិកាផ្លាស់ប្ដូរចំណេះដឹង
-ការគាំទ្រផ្នែកទីផ្សារពីក្រុមហ៊ុន Bentley និងដៃគូសារព័ត៌មានជុំវិញពិភពលោក

គួរបញ្ជាក់ផងដែរថា ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ គឺជាសារព័ត៌មានពីកម្ពុជាតែមួយគត់ ដែលមានកិត្តិយសចូលរួម និងជាដៃគូសារព័ត៌មានក្នុងកម្មវិធីដ៏មហិមានេះ ជារៀងរាល់ឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Website របស់ Bentley System ឬទស្សនាវីដេអូ

- Video Advertisement -