ក្រុមហ៊ុនអាទីហ្សង់អង្គរ ចង់ដាំដើមមន ១៥ហិកតាបន្ថែមនៅសៀមរាប ដើម្បីពង្រីកផលិតកម្មសូត្រខ្មែរ

ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប មានបំណងចង់ដាំដើមមនបន្ថែមនៅលើដីទំហំ ១៥ហិកតា ដើម្បីពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ។ នេះបើយោងតាមកិច្ចពិភាក្សាការងាររវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាមួយអ្នកជំនាញក្រុមហ៊ុនខាងលើ កាលទី១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សានេះ តំណាងក្រុមហ៊ុន បានបង្ហាញពីបំណងចង់ដាំដើមមនបន្ថែម ដើម្បីឈានដល់ការចិញ្ចឹមដង្កូវនាង និងពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរមានកំណើនយ៉ាងគំហុក។

ជាមួយគ្នានេះ លោក ជំទាវ អ៊ឹម រចនា បានលើកឡើង អំពីការយកចិត្តទុកដាក់របស់ក្រសួងចំពោះការដាំដើម មន ចិញ្ចឹម ដង្កូវនាង និងសិប្បកម្មសូត្រ ដែលជាទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមកហើយ។ លោក ជំទាវបន្តថា បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការអភិរក្សសិប្បកម្មសូត្រ គឺជាការរួមចំណែកជួយ ថែរក្សា និង ផ្សព្វផ្សាយ អត្តសញ្ញាណខ្មែរ ទៅកាន់ពិភពលោក។ លើសពីនេះ លោកជំទាវ អះអាងថា វាក៏ នឹងជួយផ្ដល់ការងារដល់ពលរដ្ឋមូលដ្ឋាន បង្កើនប្រាក់ចំណូល និងកាត់បន្ថយការចំណាកស្រុក។

ជាការឆ្លើយតបនិងសំណើពីក្រុមហ៊ុនសិប្បករអង្គរ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម នឹងសហការផ្ដល់ការគាំទ្រក្នុងការបង្កាត់ពូជដង្កូវនាងដើម្បីស្វែងរកពូជថ្មីៗដែលធន់និងអាកាសធាតុ ផ្តល់ទិន្នផលសរសៃសូត្រខ្ពស់។ លើសពីនេះ អគ្គនាយកដ្ឋានកសិកម្ម ក៏នឹងបន្តធ្វើការជាមួយក្រុមហ៊ុន ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសក្នុងការដាំដុះនិងការការប្រមូលផល ព្រមទាំងសហការដោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតទ្បើង ទាំងពេលនេះ និងពេលអនាគតថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]